មិនមែនសុទ្ធតែជោគជ័យទេ! Facebook ធ្លាប់បិទកម្មវិធី​ចំនួន ៣ ព្រោះខ្សត់​អ្នក​ប្រើ​ពេក

  • 2021-07-28 07:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ប្រាកដ​ថា​គ្រប់​យ៉ាង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Facebook អាច​ទទួល​បាន​ជោគជ័យនោះ ជាក់ស្ដែង​​ដូច​ជា​កម្មវិធី​ចាស់ៗ​ចំនួន ៣ ហាក់​ពិបាក​ក្នុង​ការ​ទាក់ទាញ​ចិត្ត​អ្នក​ប្រើប្រាស់ រហូត​ដល់​ថ្នាក់​ក្រុមហ៊ុន​លោក Mark Zuckerberg ប្រកាស​ពី​ផែនការណ៍​បិទ​ចោល​កាលពីអំឡុង​ឆ្នាំ២០១៨។

ដោយ​សង្កេត​ឃើញ​ទំហំ​អ្នក​ប្រើប្រាស់​នៅ​មាន​កម្រិត កម្មវិធី Hello, Moves និង tbh ដែល​ត្រូវ​ផ្តាច់​ចេញ​លែង​ឲ្យ​ដំណើរការ​ត​ទៅ​ទៀត ក្នុង​អំឡុង​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់ពីប្រកាស។

Hello ជា​កម្មវិធី​លើ​ស្មាតហ្វូន Android បើក​ឲ្យ​ប្រើ​កាល​ពី​ជាង ៣ ឆ្នាំ មុន​ក្នុង​បី​ប្រទេស​រួម​មាន​ប្រេស៊ីល នីហ្សេរីយ៉ា និង​សហរដ្ឋអាមេរិក ជា​ប្រភេទ Dailer App មាន​មុខងារ​រៀបរៀង​ទិន្នន័យ​អ្នក​ប្រើប្រាស់​លើ Facebook ជាមួយ​នឹង​ទិន្នន័យ​ក្នុង​ស្មាតហ្វូន។

ក្រឡេក​ទៅ​មើល Moves ដែល​ក្រុមហ៊ុន Facebook ទិញ​យក​កាល​ពី​ឆ្នាំ ២០១៤ អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​រក្សា​ទុក​នូវ​សកម្មភាព​ប្រចាំ​ថ្ងៃ​ដូច​ជា​ការ​ដើរ ការ​ជិះ​កង់ និង​ការ​រត់ ពោល​គឺ​ទាក់ទង​នឹង​ការ​ធ្វើ​លំហាត់ប្រាណ។

មួយ​ផ្សេង​ទៀត គឺ tbh ជា​កម្មវិធី​បណ្តាញ​សង្គម​សម្រាប់​សិស្ស​វិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក ដែល Facebook ទើប​ជះ​លុយ​ទិញ​យក​កាល​ពី​ឆ្នាំ​ទៅ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​ បរាជ័យ​ក៏​ត្រូវ​កើត​មាន​ក្នុង​ពេល​នេះ​តែ​ម្តង៕

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី