ស្គាល់ Idol យូរហើយ! ដឹងអត់កញ្ញា បូព្រឹក្ស មានប្រវត្តិចូលសិល្បៈបែបណា?

  • 2021-07-29 07:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីល្បីឈ្មោះកំពូលលេង Fashion កញ្ញា ទេព បូព្រឹក្ស កាន់តែកាក់កប់ខ្លាំងក្នុងវិស័យ សិល្បៈ ក៏ដូចជាមុខជំនួញណែនដៃផងដែរ។ និយាយដល់ចំណុចនេះ ប្រិយមិត្តប៉ុន្មាននាក់ដែលធ្លាប់ បានដឹងអំពីជីវិប្រវិត្តរបស់តារាស្រីថ្ពាល់ខួចរូបនេះ ក្នុងការឈានជើងចូលសិល្បៈជាលើកដំបូង?

អាចនិយាយបានថា បូព្រឹក្ស ជាតារាស្រីចាស់វស្សាមួយរូប ព្រោះថានាងមិនមែនទើបចូល៤ ឬ១០ឆ្នាំ នេះនោះទេ ពោលអតីតតារាចម្រៀងប្រចាំហង្ស មាស រូបនេះប្រឡូកសិល្បៈតាំងពីនៅវ័យកុមារមកម្ល៉េះ គឺជិត២០ឆ្នាំហើយ។

តោះ! ចង់ដឹងថា បូព្រឹក្ស មានប្រវិត្តបែបណានោះមើលខាងក្រោមទាំងអស់គ្នា៖

១.កញ្ញា ទេព បូព្រឹក្ស មានឈ្មោះដើម ស៊ីន ទេពបូព្រឹក

២.ម្ចាស់បទ”My សង្សារ” រូបនេះកើតនៅថ្ងៃទី ២២ ធ្នូរ ឆ្នាំ១៩៩៣ មកពីរាជធានីភ្នំពេញ

៣.ពូកែលេងម៉ូត Fashion សម្លៀកបំពាក់ស្អាតសមជាមួយដងខ្លួនមើលទៅខ្ពស់ស្រឡះបែបនេះ ការពិត បូព្រឹក មានកម្ពស់ត្រឹមតែ ១.៦០

៤.មានដុងសិល្បៈពីកំណើត នឹងមានចិត្តស្រលាញ់ក្លាហ៊ាន បូព្រឹក្ស ចាប់ផ្ដើមអាជីពចម្រៀងតាំងពីនៅ វ័យកុមារមកម្ល៉េះ ហើយជំនាន់នោះភាគច្រើននាងតូចលេចមុខក្នុងកម្មវិធីទូរទស្សន៍ កម្ពុជា

៥. នៅឆ្នាំ២០០៣ ជាឆ្នាំដំបូងដែលតារាស្រីរូបនេះឈ្នះពានរង្វាន់ម្ចាស់ជ័យលាភីក្នុងកម្មវិថី ”ចង់ក្លាយជាតារា”

៦. ទេព បូព្រឹក្ស ធ្លាប់បានចូលរួមជាមួយក្រុម TV Bank កាលពីឆ្នាំ២០០៨

៧.រហូតមកដល់ឆ្នាំ២០១២ ស្រីស្អាតរូបនេះមានឱកាសបានឈានជើងចូលទ្រនំធំខ្ពស់ គឺផលិតកម្ម ហង្ស មាស

៨.ប៉ុន្តែជាការសោកស្ដាយកញ្ញាបានសម្រចចិត្តចេញពីផលិតកម្មធំនេះជាមួយគូស្នេហ៍លោក ជី ដេវីត ក្លាយជាតារាចម្រៀងឯករាជ្យនៅឆ្នាំ២០១៩

៩.ប៉ុន្មានឆ្នាំចុងក្រោយនេះ បូព្រឹក្ស ល្បីរន្ទឺខ្លាំងក្នុងការផលិតវីដេអូស្រកទឹកមាត់ជាមួយការញុំាម្ហូប របស់នាង ហើយនៅពីក្រោយទាំងវីដេអូញុំាសើចសប្បាយនេះគឺកើតចេញពី ទុក្ខកង្វល់រឿងមិនសប្បាយ ចិត្តរបស់នាង ដែលជំរុញធ្វើឡើងដើម្បីបន្លំទុក្ខ នេះបើតាមការបញ្ជាក់សមីខ្លួន៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម