​ជប៉ុន ដាក់ក្នុងគ្រាអាសន្នរហូតដល់ ចុងខែសីហានូវខេត្តចំនួនបី ក្បែរទីក្រុងម្ចាស់ផ្ទះអូឡាំពិកតូក្យូ

  • 2021-07-30 06:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលជប៉ុនបានស្នើដាក់ក្នុងគ្រាអាសន្នរហូតដល់ថ្ងៃទី ៣១ ខែសីហានៅខេត្តចំនួនបី ក្បែរទីក្រុងម្ចាស់ផ្ទះអូឡាំពិកតូក្យូនិងខេត្តអូសាកាខាងលិចក្រោយជំងឺកូវីដ-១៩ បានកើនឡើងនៅជុំវិញប្រទេស។

​រដ្ឋមន្រ្តីសេដ្ឋកិច្ចលោក Yasutoshi Nishimura ដែលកំពុងនាំមុខក្នុងការឆ្លើយតបនឹងការរាតត្បាតរបស់ប្រទេសជប៉ុនបាននិយាយថា តំបន់ដែលមានភាពអាសន្នដូចជាតូក្យូនិងកោះអូគីណាវ៉ាខាងត្បូងគួរតែត្រូវបានពន្យារដល់ថ្ងៃទី ៣១ ខែសីហា។ រដ្ឋធានីជប៉ុន បានប្រកាសពីការឆ្លងមេរោគប្រចាំថ្ងៃចំនួន ៣,៨៦៥ ករណី ស្របពេលប្រជាជនជប៉ុនតិចជាង ៣០ភាគរយ ដែលបានទទួលថ្នាំបង្ការពេញលេញ។

ដោយកត់សម្គាល់ថាប្រព័ន្ធថែទាំសុខភាពមានភាពតានតឹងរួចទៅហើយ លោក Nishimura បាននិយាយថា៖ “តាមរយៈការបង្កើតក្របខ័ណ្ឌដ៏រឹងមាំសម្រាប់តំបន់ទាំងមូល យើងចង់ទប់ស្កាត់ការរីករាលដាលនៃ មេរោគនេះតាមគ្រប់មធ្យោបាយ”៕

អត្ថបទពេញនិយម
អត្ថបទថ្មី