មកដឹងឡានក្នុងក្ដីស្រមៃរបស់ ស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao

  • 2021-08-05 02:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីជា ស្ដេចប្រដាល់ប្រដាល់ហ្វីលីពីន Manny Pacquiao កំពុងមានឡានទំនើបពីរគ្រឿង ម៉ាក Escalade និង Porsche Cayenne រួចទៅហើយក៏ដោយ ប៉ុន្ដែឡាននៅក្នុងក្ដីស្រម៉ៃរបស់លោក គឺជាកំពូលឡាន ពីរម៉ូឌែលផ្សេងទៀត។

ថ្លែងនៅក្នុងកិច្ចសម្ភាសខ្លីៗនៅ រដ្ឋ Los Angeles សហរដ្ឋអាមេរិច ខណៈត្រៀមប្រកួតនឹង Errol Spence Jr ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២១ ខែសីហា ខាងមុខ។ តារាបណ្ដាញសង្គម និងជាអ្នកបង្ហាញរថយន្តដ៏ល្បី Supercar Blondie បានសួរទៅកាន់កំពូលអ្នកប្រដាល់ ហ្វីលីពីនវ័យ៤២ឆ្នាំថា តើរថយន្តណាមួយស្ថិតក្នុងក្ដីស្រមៃដែលលោកចង់បាន?

Pacquiao បានឆ្លើយដោយមិនស្ទាក់ស្ទើរថា គឺរថយន្ត Rolls Royce និង Lamborghini។ ក្នុងនោះផងដែរ ខណៈកំពុងស្ថិតនៅ រដ្ឋ Los Angeles កំពុងហ្វឹកហាត់ត្រៀមប្រកួត លោកកំពុងប្រើប្រាស់រថយន្តប្រភេទ Sedan ម៉ាក Mercedes។

គួរបញ្ជាក់ថា រថយន្តទាំងពីរគ្រឿងនេះ សុទ្ធសឹងជាកំពូលរថយន្ត ប្រកបដោយភាពប្រណិត មានតម្លៃថ្លៃ នឹងត្រូវបានប្រើប្រាស់ដោយឥស្សរជនជាន់ខ្ពស់ និងតារាល្បីៗជាច្រើនផងដែរ៕

ប្រភព៖ facebook   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី