បាត់​មុខ​ពី​ទីលាន​យូរ​តើ​ជិវិត Diego Costa រសាត់​អណ្ដែត​ដល់​ណា​ហើយ​?

  • 2021-08-13 07:35:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ខ្សែ​ប្រយុទ្ធ Chelsea និង AT Madrid ​កីឡាករ Diego Costa​ បាន​ឈាន​ដល់​ការ​​ព្រមព្រៀង​​គ្នា​ហើយ ​ជា​មួយ​ក្លឹប Atletico Mineiro របស់​ប្រទេស​ប្រេសីល​ ដែល​កុង​ត្រា​មាន​រយៈ​ពេល​១​ឆ្នាំ​ជា​មួយ​តម្លៃ​ប្រហែល​ជា​​៣​លាន​​ដុល្លារ​​អាមេរិក​។

​ ​ការ​ចុះ​កុង​ត្រា​​​ផ្លូវ​ការ​ នឹង​ធ្វើ​ឡើង​ក្រោយ​ពេល​ធ្វើ​តេស្ត​សុខភាព​បាន​ជោគជ័យ​​នៅ​​ប៉ុន្មាន​​​ថ្ងៃ​ខាង​មុខ​នេះ​ នៅ​ទី​ក្រុង​ Belo Horizonte ​ប្រទេស​ប្រស៊ីល​។ ​Costa មិន​​បាន​​លេង​តាំង​ពី​ខែ​ធ្នូ ​ឆ្នាំ​មុន​​ ​ក្រោយ​ពេលកុង​ត្រា​​​របស់​គេ​បាន​ចប់​​នៅ AT Madrid ​​។ ​កាល​ពី​ដើម​ឆ្នាំ​២០២១​ក៏​មាន​ការ​ចាប់​អារម្មណ៍​ចង់​បាន​ពី​ Benfica របស់​ព័រទុយហ្គាល់​ផងដែរ​​ ប៉ុន្តែ​​​មិន​មាន​ការ​ព្រមព្រៀង​ណា​មួយ​​កើត​ឡើង​​ ទើប​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​ធ្លាក់​មក​កាន់​ក្លឹប​នៅ​ប្រេស៊ីល​នេះ​ទៅ​វិញ​។

​ក្រោយ​ពេល​ចេញ​ពី Chelsea ​នៅ​ឆ្នាំ​២០១៧ មក​លេង​​នៅ​ AT ខ្សែ​ប្រយុទ្ធ​ខាង​លើ​បង្ហាញ​ខ្លួន​ចំនួន​៦០​លើក​​រក​​បាន​១២​គ្រាប់។ ​ក្នុង​ការ​លេង​នៅ​ Chelsea ​ចន្លោះ​ឆ្នាំ​២០១៤​-២០១៧ Diego Costa​ ចូល​លេង​បាន​​៨៩​ប្រកួត​រក​បាន​៥២​គ្រាប់​នៅ​គ្រប់​ពាន​រង្វាន់​​ និង​រក​បាន​២០​គ្រាប់​នៅ​ក្របខណ្ឌ​ Premier League ផង​ដែរ​៕ ​​​​​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម