Di Maria ចំអក​ថា Aguero មាន​​អារម្មណ៍​ចង់​សម្លាប់​ខ្លួន ពេល Messi ចេញ​ពី Barcelona

  • 2021-08-16 03:49:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Angel Di Maria ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ PSG បាន​និយាយ​ថា Sergio Aguero មាន​អារម្មណ៍​ខកចិត្ត​មិន​ស្ទើរ​ទេ បន្ទាប់​ពី Lionel Messi ចេញ​ពី Barcelona។

កាល​ពី​សប្ដាហ៍​មុន Messi បាន​​សម្រេច​​មក​ចូលរួម​ជាមួយ PSG ដែល​មាន​មិត្ត​រួម​ជាតិ Di Maria នៅ​ទី​នោះ ទុក​ឲ្យ Aguero ឯកា​ម្នាក់​ឯង​នៅ Barcelona។ Aguero បាន​ផ្លាស់​ពី Man City មក​ទឹក​ដី​កាតាឡាន់​ដើម្បី​បាន​លេង​ជាមួយ​មិត្ត​សម្លាញ់ Messi តែ​លទ្ធផល​បែរ​ជា​ខកចិត្តទៅវិញ។

Di Maria បាន​និយាយ​ជាមួយ​នឹង​ការ​សើច​អំឡុង​ពេល​ក្នុង​កិច្ចសម្ភាសន៍​មួយ​ថា Aguero ប្រហែល​ជា​ចង់​សម្លាប់​ខ្លួន​ហើយ តើ​ពេល​នេះ​គេ​អាច​ធ្វើ​អ្វី​បាន។ ក្រៅ​ពី​Messi បាន​ចេញ​ពី​ Barca ពេល​នេះ​គេ​កំពុង​របួស​ទៀត ត្រូវ​សម្រាក​ច្រើន​សប្ដាហ៍។ វា​ជា​រឿង​ស្ដោកសៅ​មែនទែន។

​Di Maria ពិត​ជា​សប្បាយ​ចិត្ត​ពេល​ដែល​បាន​ក្លាយ​ជា​មិត្ត​រួម​ក្រុម​ជាមួយ Messi។ គេ​បាន​ពន្យល់​ថា លេង​ជាមួយ Messi ពិត​ជា​ស្រួល​ណាស់ ​ឲ្យ​តែ​រត់​ដឹង​តែ​ប៉ះ​បាល់​ឲ្យ​ហើយ។ Di Maria ក៏​ចង់​ឃើញ Cristiano Ronaldo ​ម្នាក់​ទៀត​មក​ចូលរួម​ជាមួយ PSG៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ