ម៉ាស៊ីនត្រជាក់ម៉ាក Mitsubishi ស៊េរី ២០២១ ស៊ីភ្លើងតិច ស្ងាត់គ្មានសំឡេងរំខាន

  • 2021-08-17 03:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន Mitsubishi Heavy Industries Cambodia បានរៀបចំកម្មវិធីសម្ពោធដាក់លក់ជាផ្លូវការនូវ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីសន្លាងចំនួន ២ ម៉ូឌែលគឺ YXS និង YXP ឆ្នាំ ២០២១ តាមប្រព័ន្ធឌីជីថលនៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ឬចុចមើលវីដេអូពេញ Mitsubishi Heavy Industries Cambodia

ម៉ាស៊ីនត្រជាក់ Mitsubishi ទាំងពីរម៉ូឌែលខាងក្រោមនេះ រចនារូបរាងគួរឲ្យចាប់អារម្មណ៍ ហើយថែមទាំងបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដើម្បីបំពេញតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន ឲ្យសមស្របតាមបរិបទរស់នៅនៃមនុស្សជំនាន់ថ្មីមានភាពឆ្លាតវៃ ដែលតែងតែគិតគូពី បញ្ហាជាចម្បងទៅលើភាពងាយស្រួល សន្សំសំចៃភ្លើង និងសុខភាព។

ម៉ាស៊ីនត្រជាក់ទាំងពីរស៊េរីនេះមានបំពាក់នូវបច្ចេកវិទ្យា Invertor ដែលជាមុខងារសំខាន់ក្នុងការសន្សំសំចៃភ្លើង និងមានសមត្ថភាពបញ្ចេញខ្យល់ត្រជាក់បរិសុទ្ធ ក្នុងរយៈពេលខ្លីបំផុតដោយមិនរង់ចាំយូរ។

ម៉ាស៊ីនត្រជាក់ស៊េរីឆ្នាំ ២០២១ នៅមានមុខងារពិសេសៗជាច្រើនទៀត ដូចជា៖ មុខងារ Jet Flow មានសមត្ថភាពអាចបញ្ចូនខ្យល់ត្រជាក់សព្វទៅកាន់គ្រប់ជ្រុងទាំងអស់នៃបន្ទប់ មានមុខងារ Self Clean Operation អាចលាងសម្អាតតម្រងខាងក្នុងពីធូលីដោយស្វ័យប្រវត្តិ និងមុខងារ Anti-Allergy and Activated Carbon Filter មានតួនាទីការពារ និងកំចាត់អាឡែកស៊ី ជាមួយនឹងស្រទាប់ទប់នៅសារធាតុកង្វក់ ធូលីតូចៗបញ្ចេញមកក្រៅ ធ្វើឲ្យម្ចាស់បន្ទប់ទទួលបាននូវអារម្មណ៍ស្រស់ស្រាយ ខ្យល់ស្អាត និងបរិសុទ្ធបំផុត។

មុខងារពិសេសៗទាំងនេះ ជម្រុញឱ្យការរស់នៅរបស់អ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល ប្រកបដោយ ផាសុកភាព និងសុវត្ថិភាព។

បើសិនជាលោកអ្នកចាប់អារម្មណ៍ម៉ាស៊ីនត្រជាក់ស៊េរីឆ្នាំ ២០២១ ខាងលើនេះ អាចទំនាក់ទំនងសួរតាមរយៈលេខទូរសព្ទគឺ៖ 023 885 091 ឬ Facebook Page: Mitsubishi Heavy Industries Cambodia

អត្ថបទ៖ រក្សា

អត្ថបទថ្មី