សក្តិ៣ម្នាក់ដែលអួតថា «១អាទិត្យធ្វើការតែ១ថ្ងៃ» ត្រូវបានសម្ដេចក្រឡាហោម ស ខេង ដកហូតពីមុខតំណែង

  • 2021-08-17 06:48:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអនុសេនីយ៍ឯក អ៊ុន សំអាន អត្តលេខ ៦៥១៤៤ ជានាយរងផ្នែក នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ចំណុះស្នង ការដ្ឋាននគរបាល ខេត្តកណ្តាល ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យ ដោយដកហូតមុខតំណែងចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិហើយ ។ នេះបើយោងតាមប្រកាសរបស់ សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ដែល ទើបទទួលបាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ។

ក្រោយមានការបែកធ្លាយសំឡេងតាមរយៈសារសំឡេង លោកអនុសេនីយ៍ឯក អ៊ុន សំអាត ដែលកន្លងមកធ្លាប់បានអួតអាងក្ដែងៗនិយាយថាៈ «អ្នកខ្លះយាម ទាំងយប់ ទាំងថ្ងៃ មិនមែនដូចអញ ១អាទិត្យធ្វើការ តែ១ថ្ងៃទេ រកស៊ី ៦ថ្ងៃ ព្រលឹមឡើង មកស្អាង ល្ងាចឡើងទៅតាខ្មៅ វិញ» ក្រោយការបែកធ្លាយសារសំឡេងត្រូវបានសម្ដេចក្រឡាហោម ស ខេង ដកហូតមុខតំណែង ឋានន្តរសក្ដិ និងបណ្ដេញចេញពី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ «ល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ»

ក្នុងសេចក្ដីសម្រេចត្រង់ប្រការ២ បានបញ្ជាក់ថា ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ របស់លោកអនុសេនីយ៍ឯក អ៊ុន សំអាត ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែ វិច្ឆិកា ឆ្នាំ២០២១ តទៅ ៕

អត្ថបទដោយ ៖ Su In