​ទៅ​លេង​នៅ​ប្រេស៊ីល Costa ​នឹង​ចាប់​ដៃ​គូ​ជាមួយខ្សែ​ប្រយុទ្ធ​កម្លាំងយក្ស Hulk ​

  • 2021-08-18 07:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់ Atletico Mineiro ​បាន​ប្រកាស​កាល​ពី​ពេល​កន្លង​ទៅ ថា​ពួកគេ​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ Diego Costa ​មក​រួម​ក្រុម​ហើយ។

​ក្លឹប​ដែល​មាន​ទីតាំង​នៅ​ប្រេស៊ីល​ខាង​លើ ​តែងតែ​ទាក់​ចិត្ត​កីឡាករ​ឆ្នើម​ៗ​ដែល​មាន​វ័យ​ជ្រេ​ជា​និច្ច ជា​ពិសេស​មាន​សញ្ជាតិ​ប្រេស៊ីល​តែ​ម្ដង។ ​ជាក់​ស្ដែង​កាល​ពី​ពេល​កន្លង​ទៅ ​ពួកគេ​អាច​យក​បាន​អតីត​កីឡាករ Gilberto Silva ​និង Ronaldinho ​ជា​ដើម​ឱ្យ​មក​លេង​ឱ្យ​ពួកគេ ​មុន​ចូល​និវត្តន៍។ ​រហូត​មក​ដល់​បច្ចុប្បន្ន Costa ​ក៏​សម្រេច​ចិត្ត​បន្ដ​អាជីព​នៅ​ក្លឹប​នេះ​ទៀត។​

​ទៅ​លេង​នៅ​ប្រេស៊ីល ​អតីត​កីឡាករ Chelsea ​ខាង​លើ​នឹង​ចាប់​ដៃ​គូ​ប្រកួត​ជាមួយ​កីឡាករ​កម្លាំង​យក្ស Hulk ​ផង​ដែរ។ Hulk ​នេះ ​ក្រោយ​ពី​ចំណាយ​ពេល​៥​ឆ្នាំ​នៅ​លីគ​ចិន ​រូបគេ​ក៏​សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជាមួយ​ក្រុម Atletico Mineiro ​ខាង​លើ ​ដោយ​ចូល​រួម​តាំង​ពី​ដើម​ឆ្នាំ​២០២១។ ​ចាប់​ផ្ដើម​ពី​ពេល​នោះ​មក រូបគេ​រក​ឱ្យ​ក្រុម Mineiro ​បាន​១៦​គ្រាប់​ហើយ។

​វត្តមាន​របស់ Costa ​និង Hulk ​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្លឹប​ធំ​នៅ​ប្រេស៊ីល​មួយ​នេះ សប្បាយ​ចិត្ត​មិន​ខាន ​ព្រោះ​ពួកគេ​ទាំង​ពីរ​នាក់​សុទ្ធ​តែ​ជា​កីឡាករ​ឆ្នើម ​និង​មាន​បទ​ពិសោធ​ច្រើន​មែនទែន៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម