Pacquiao អាច​នឹង​ជួប​មុខ​ប្រកួត​សង​សឹក​ Floyd ម្ដង​ទៀត​​

  • 2021-08-19 13:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Freddie Roach អ្នក​បង្ហាត់​ផ្ទាល់​របស់​ Manny Pacquiao បាន​ទម្លាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sports កាល​ពី​ម្សិលមិញ​នេះ​ថា​ Pacquiao ចង់​ជួប​មុខ​ប្រកួត​សង​សឹក​ម្ដង​ទៀត​ជា​មួយ​ Floyd Mayweather ។

លោក​ Roach បាន​និយាយថា​៖" ពួក​យើង​ចង់​ប្រកួត​ម្ដង​ទៀត​ជា​មួយ​ Floyd។ ប៉ុន្តែ​សួរ​ថា​ប្រកួត​ហ្នឹង​ជា​លក្ខណៈ​ប្រកួត​ប្រជែង​សមត្ថភាព​អី​គ្នា​មែន​? ខ្ញុំ​សូម​ឆ្លើយ​ថា​ មិន​មែន​ទេ​។ នេះ​មិន​មែន​ជា​អ្វី​ Pacquiao ចង់​បាន​នោះ​ទេ​។ Pocaquiao គេ​មាន​អ្នក​គាំទ្រ​ដឹង​ពី​សមត្ថភាព​គេ​អស់​ហើយ​។ និយាយ​ទៅ​នេះ​ជា​អ្វី​ ដែល​ពួក​យើង​ចង់​បាន​ គ្រាន់​តែ​ជា​ការ​ប្រកួ​ត​ជា​មួយ​គ្នា​មួយ​តែ​ប៉ុណ្ណោះ "។

បើ​តាម​ការ​សម្ភាសន៍​រវាង​ Pocaquiao និង​ សារព័ត៌មាន​ TMZSports កាល​ពី​ដើម​ខែ​សីហា​កន្លង​ទៅ​នេះ​ កីឡាករ​វៃ​បុក​រូប​នេះ​បាន​លើក​ឡើង​ថា​ ការ​ប្រកួត​រវាង​ខ្លួន​ និង​ Floyd មិន​ដឹង​ជា​អាច​កើត​មាន​ឡើង​ម្ដង​ទៀត​ឬ​ក៏​យ៉ាង​ណា​ទេ​ ព្រោះ​ Floyd គេ​ចូល​និវត្តន៍​ហើយ​ ប៉ុន្តែ​យ៉ាង​ណា​ក្ដី​ចំពោះ​គេ​ផ្ទាល់​ខ្លួន​ គេ​ស្វាគមន៍​នឹង​ការ​ប្រកួត​ម្ដង​ទៀត​នេះ​។

សូម​រំលឹក​ផង​ដែរ​ថា​ Pacquiao ធ្លាប់​ប៉ះ​ជា​មួយ​ Floyd ម្ដង​កាល​ពី​ឆ្នាំ​២០១៥ ដោយ​ជា​លទ្ធផល​ Floyd ជា​អ្នក​ឈ្នះ​ទៅ​លើ​ការ​ប្រកួត​មួយ​នេះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម