Costa ៖ បើម្ដាយខ្ញុំនៅលើទីលាន ហើយខ្ញុំត្រូវផ្ដួលគាត់ដើម្បីឈ្នះ ខ្ញុំនឹងធ្វើ
- 2021-08-20 03:22:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Costa ៖ បើម្ដាយខ្ញុំនៅលើទីលាន ហើយខ្ញុំត្រូវផ្ដួលគាត់ដើម្បីឈ្នះ ខ្ញុំនឹងធ្វើ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Diego Costa បានចូលរួមជាមួយក្រុម Atletico Mineiro ក្នុងលីគប្រទេសប្រេស៊ីលហើយ បន្ទាប់ពីរូបគេគ្មានក្លឹបលេងតាំងពីចុងឆ្នាំ២០២០មក។
កីឡាករវ័យ៣២ឆ្នាំខាងលើបានចែកផ្លូវជាមួយក្រុម Atletico Madrid ក្រោយពីរូបគេមិនសប្បាយចិត្តនៅទីនោះ ដោយការចែកផ្លូវគ្នានេះដែរ ភាគីសងខាងស្រុះស្រួលគ្នាតែម្ដង។ មិនមានក្លឹបលេងតាំងពីចុងឆ្នាំ២០២០មក រហូតដល់ពេលនេះទើប Costa ទទួលបានឱកាសលេងបាល់ទាត់វិញជាមួយក្រុម Atletico Mineiro ក្នុងស្រុកកំណើតប្រទេសប្រេស៊ីលផ្ទាល់តែម្ដង។
កីឡាករកើតនៅប្រេស៊ីល តែធ្លាប់លេងឱ្យជម្រើសជាតិអេស្ប៉ាញ នឹងចាប់ដៃគូប្រយុទ្ធជាមួយ Hulk ដែលជាកីឡាករលេងកាចនិងមាឌធំដែរ។ ដោយរដូវកាលនេះ អ្នកគាំទ្រ Atletico Mineiro នឹងសប្បាយចិត្តក្នុងការទស្សនាការប្រកួតជាក់ជាមិនខាន ព្រោះពោរពេញដោយកីឡាករឆ្នើមៗក្នុងក្រុម។
ក្នុងការបង្ហាញខ្លួនជាលើកដំបូង Costa មានការប្ដេជ្ញាចិត្តខ្ពស់ល្អណាស់។ អតីតកីឡាករ Chelsea រូបនេះបាននិយាយថា៖ “ប្រសិនបើម្ដាយរបស់ខ្ញុំនៅលើទីលាន ហើយខ្ញុំត្រូវតែវាយគាត់ដើម្បីឈ្នះ ខ្ញុំនឹងធ្វើ។ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីឈ្នះ”៕