ឡៅ ចន្ទ្រា​ អាច​សងសឹក​ ថៃ​ រិទ្ធី​ បាន​ទេ​ថ្ងៃ​អាទិត្យ​នេះ...​

  • 2021-08-27 02:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​គុន​ខ្មែរ​មក​ពី​ឆត្រយោង​ ៩១១​ ឡៅ ​ចន្ទ្រា​ នឹង​ត្រូវ​សងសឹក​កីឡាករ​ ថៃ​ រិទ្ធី​ នៅ​សង្វៀន​បាយ័ន​ ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​សីហា​ ឆ្នាំ​២០២១​ ខណៈ​អ្នក​ឈ្នះ​ទទួល​បាន​ប្រាក់​២លាន​រៀល​បន្ថែម​ទៀត។​

ឡៅ ចន្ទ្រា ប្រកួត​កន្លងទៅ

ការ​ប្រកួត​គឺ​កាន់តែ​ជិត​មក​ដល់​ហើយ​ម្នាក់ៗ​កំពុង​សំងំ​ហ្វឹកហាត់​ និង​ព្យាយាម​កែប្រែ​ចំណុច​ខ្វះខាត​ដើម្បី​ស្វែង​រក​ជ័យជម្នះ​រៀងៗ​ខ្លួន។​ យ៉ាងណា​ក៏​គេ​បាន​ឃើញ​ទាំង​ ចន្ទ្រា​ និង​ រិទ្ធី​ បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​តាម​ផេក​នានា​ថា​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ និង​ដាក់​ក្ដី​សង្ឃឹម​ឈ្នះ​រៀង​ខ្លួន​ផង​ដែរ។​ ថៃ​ រិទ្ធី​ ក៏​បង្ហើប​ថា​សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​នេះ​គឺ​មិន​លាក់​ក្បាច់​អ្វី​នោះ​ទេ​ វ៉ៃ​អស់ៗ​តែ​ម្ដង។​ មួយ​វិញ​ទៀត​ត្រៀម​ខ្លួន​ហើយ​ដែរ​ចំពោះ​ការ​ផ្លាស់ប្ដូរ​ក្បាច់​របស់​ ឡៅ​ ចន្ទ្រា ។​ ចំណែក​ ចន្ទ្រា​ វិញ​លើក​ឡើង​ថា​ ប៉ះ​គ្នា​ជា​ថ្មី​នឹង​ខំប្រឹង​ប្រែង​ធ្វើ​ឲ្យ​បាន​ល្អ​ ចំពោះ​លទ្ធផល​យ៉ាងណា​មិន​ហ៊ាន​និយាយ​មុន​នោះ​ទេ​ ប៉ុន្តែ​នឹង​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព។​

រូបភាពផេកបាយ័ន

រំលឹក​ដែរ​ថា​ កីឡាករ​ ឡៅ ​ចន្ទ្រា​ ធ្លាប់​ចាញ់​សន្លប់​ក្រោម​ថ្វីដៃ​អ្នក​ប្រដាល់​ ថៃ​ រិទ្ធី​ កាល​ពី​ថ្ងៃ​ទី២៦​ ខែ​មិថុនា​ ២០២១​ នៅ​សង្វៀន​បាយ័ន។​ ចំណែក​ថ្ងៃ​អាទិត្យ​ ទី២៩​ ខែ​សីហា​ ២០២១​ នេះ​នឹង​ប្រកួត​ជា​មួយ​ ថៃ​ រិទ្ធី​ ជា​ថ្មី​ទៀត​វេលា​ម៉ោង​ ៦​ កម្មវិធី​ខារ៉ាបាវ​ អ្នក​ឈ្នះ​បាន​២លាន​រៀល​បន្ថែម​ពី​លើ​ប្រាក់​តម្លៃ​ខ្លួន៕​

អត្ថបទ៖ នួន ស៊ីណា​