បញ្ហាកង្វះខាតបន្ទះឈីប នឹងត្រូវអូសបន្លាយរហូតដល់ឆ្នាំ២០២៣

  • 2021-08-31 08:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះតែក្រុមហ៊ុនស្មាតហ្វូនធំៗមានផលិតជាច្រើន និងប្រកាសចេញដំណាលគ្នា ដូចជា Apple, Xiaomi និង Samsung បូករួមទាំងតម្រូវការបន្ទះឈីបពីវិស័យយានយន្ត និងវិបត្តិកូវីដ១៩ប៉ះពាល់ដល់ការផ្គត់ផ្គង់សង្វាក់ផលិតកម្ម ធ្វើឱ្យតម្រូវការឈីបខ្ពស់ជាងការផ្គត់ផ្គង់ ជាហេតុធ្វើឱ្យពិភពលោកកង្វះខាតឈីបផ្គត់ផ្គង់នៅប៉ុន្មានខែចុងក្រោយនេះ ដែលអ្នកជំនាញមើលឃើញថា បញ្ហានេះនឹងអូសបន្លាយរហូតដល់ទៅ ឆ្នាំ២០២៣ ឯណោះ។

យ៉ាងណា ការផ្គត់ផ្គង់មានកំណត់ដូចនេះ ក្រុមហ៊ុនរៀមច្បងផលិតឈីប TSMC ឬ Intel និងបណ្ដាក្រុមហ៊ុនដទៃ ត្រូវកំណត់អាទិភាពដល់អ្នកបញ្ជារទិញជាមុន ប៉ុន្ដែយ៉ាងណា ក្នុងករណីនេះ Apple និង Samsung នៅតែជាអ្នកឈ្នះក្នុងការបញ្ជារទិញបន្ទះឈីប។

នៅប៉ុន្មានខែចុងក្រោយនេះ ក្រុមហ៊ុនស្មាតហ្វូនបើសិនជាចង់កម្មង់ទិញបន្ទះឈីប ពួគគេត្រូវរង់ចាំប្រមាណ ១៨សប្ដាហ៍ ឬស្មើ៤ខែកន្លះ ទើបអាចបញ្ជារទិញបាន ដែលនេះជារយៈពេលដ៏យូរបំផុតរាប់តាំងពី ឆ្នាំ២០១៧ មក សម្រាប់ការបញ្ជារទិញបន្ទះឈីប។

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី