Motorola បញ្ចេញរបកគំហើញ បច្ចេកវិទ្យាសាកភ្លើងទូរសព្ទពីចម្ងាយ មិនត្រូវការខ្សែ Air Wireless (វីដេអូ)

  • 2021-09-10 03:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Motorola Inc បញ្ចេញជាសាធារណៈនូវ របកគំហើញថ្មីមួយទៀតរបស់ខ្លួនគឺ បច្ចេកវិទ្យាសាកភ្លើងទូរសព្ទ តាមរយៈខ្យល់ Air Wireless ។

អំឡុងពេលសាកចម្ងាយ ៣ ម៉ែត្រ

បច្ចេកវិទ្យាដ៏ទំនើបមួយនេះដែលបង្ហាញក្នុងវីដេអូ មានសមត្ថភាពអាចបំពេញកម្លាំងថ្ម(សាកភ្លើង)បានឆ្ងាយបំផុត ៣ ម៉ែត្រពីឧបករណ៍សាក Wireless ផលិតដោយ Motorola ផ្ទាល់តែម្ដង។ ក្នុងនោះផងដែរ ចម្ងាយកាន់តែជិត កម្លាំងសាកបញ្ជូន កាន់តែរហ័ស ជាក់ស្ដែង សាកចម្ងាយ១-២ ម៉ែត្រ។

សូមមើលវីដេអូទី១និងទី២ខាងក្រោម៖

រំឮកបន្តិចថា បច្ចេកវិទ្យាសាកភ្លើងទូរសព្ទ តាមរយៈខ្យល់ Air Wireless ខាងលើនេះ ធ្លាប់មានក្រុមហ៊ុន Xiaomi មានឈ្មោះថា MI Air Charging Wireless កាលពីដើមខែមករាឆ្នាំ ២០២១។

Xiaomi បាន​ឲ្យ​ដឹង​ថា​ Mi Air Charge មាន​សមត្ថភាព​អាច​បញ្ជូន​ថាមពល​បាន 5W ទៅ​កាន់​ឧបករណ៍​ណា​មួយ​ពី​រយៈ​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ ដែល​ថាមពល​បញ្ជូន​ចេញ​ពី​ដុំ​សាក​ថ្ម​ធំ​មួយ។ ដុំ​សាក​ថ្ម​ពិសេស​របស់ Xiaomi មាន​អង់តែន​ដែល​អាច​កំណត់​ទីតាំង​ឧបករណ៍​ដែល​នៅ​ក្បែរ​បាន​ច្បាស់៕

ប្រភព៖ Gizmodo   ប្រែ​សម្រួល៖ រក្សា