​វិមាន​កីឡដ្ឋាន​ជាតិ​ដែល​កម្ពុជា​ទទួល​បាន​ ​ជាប់​លេខ​៣​ក្នុង​តំបន់​អាស៊ាន​ផ្ទុកអ្នកគាំទ្រច្រើន

  • 2021-09-13 08:10:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វិមាន​កីឡដ្ឋាន​មរតក​តេជោ ​ដែល​កម្ពុជា​ទទួល​បាន​ពី​មិត្ត​ដែក​ថែប​ចិន​នៅ​ម្សិលមិញ​នេះ ​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​ជា​ជាង​៦​ម៉ឺន​នាក់ ​និង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​តំបន់​អាស៊ាន​ជា​កីឡដ្ឋាន​ជាតិ​ធំ​ជាង​គេ។

​ខាង​ក្រោម​នេះ​ជា​ចំណាត់​ថ្នាក់​កីឡដ្ឋាន​ជាតិ​ទាំង​១០​ក្នុង​តំបន់​អាស៊ាន៖

១ Bukit Jalil Stadium ​របស់​ម៉ាឡេស៊ី ​ផ្ទុក​បាន​៨៧ ៤១១​នាក់

២ Gelora Bung Karno Stadium ​របស់​ឥណ្ឌូណេស៊ី ​ផ្ទុក​មនុស្ស​បាន ៧៧ ១៩៣​នាក់

៣ Morodok Techo National Stadium របស់​កម្ពុជា ផ្ទុក​មនុស្ស​បាន ៦០ ០០០​នាក់

៤ Singapore National Stadium របស់​សិង្ហបុរី ​ផ្ទុក​មនុស្ស​បាន ​៥៥ ០០០​នាក់

៥ Rajamangala National Stadium របស់​ថៃ ​ផ្ទុក​មនុស្ស​បាន ៤៩ ៧៧២​នាក់

៦ My Dinh National Stadium ​របស់​វៀតណាម ​ផ្ទុក​មនុស្ស​បាន ​៤០ ០០០​នាក់​

៧ Thuwunna Stadium ​របស់​មីយ៉ាន់ម៉ា ​៣២ ០០០​នាក់

៨ Hassanal Bolkiah National Stadium ​របស់​ព្រុយណេ ​ផ្ទុក​មនុស្ស​បាន ២៨ ០០០​នាក់

៩Laos National Stadium ​របស់​ឡាវ ​ផ្ទុក​មនុស្ស​បាន​ ២៥ ០០០​នាក់​

១០ Philippine Sports Stadium ​របស់​ហ្វីលីពីណ ​ផ្ទុក​មនុស្ស​បាន ២០ ០០០​នាក់

អត្ថបទ៖ ប្រុស យុទ្ធ