Chielliniថា​ ក្រោយ​ Ronaldo ចាក​ចេញ​ មាន​តែ​ Dybala នេះ​ឯង​ជា​អ្នក​យឹតយោង​ Juventus ម្ដង​

  • 2021-09-13 11:52:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Giorgio Chiellini បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ DAZN នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្រោយ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ចាក​ចេញ​ទៅ​កាន់​ក្លឹប​ Manchester United បាត់​ទៅ​មាន​តែ​ខ្សែប្រយុទ្ធ​ Paulo Dybala នេះ​ឯង​ជា​អ្នក​ដែល​ជ្រោមជ្រែង​ក្លឹប​ Juventus ម្ដង។​

Chiellini បាន​និយាយ​ថា​៖" អ្នក​ដឹង​ស្រាប់​ហើយ​ពេល​ដែល​អ្នក​មាន​កីឡាករ​លំដាប់​ថ្នាក់​ពិភពលោក​ដូច​ Cristiano អី​អញ្ចឹង​អ្នក​អត់​អាច​ជួយ​អី​ក្រៅ​ពី​ធ្វើ​ម៉េច​ឲ្យ​ក្រុម​យើង​ លេង​ឲ្យ​ត្រូវ​ជា​មួយ​គេ​តែ​ប៉ុណ្ណោះ​។ យើង​ពេញ​ចិត្ត​ និង​សប្បាយ​ចិត្ត​ដែល​មាន​ Ronaldo មក​លេង​នៅ​ក្រុម​ Juventus យើង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ តែ​យ៉ាង​ណា​ក្រុម​យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ​ទៀត​"។

កីឡាករ​នេះ​បាន​បន្ត​ថា​៖" ឥឡូវ​នេះ​ក្រុម​ Juventus នឹង​ក្លាយ​ជា​ក្រុម​ Paulo Dybala ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​មិន​សួវ​ជា​ស៊ុត​ចូល​ដូច​មុនៗ​ដោយ​សារ​តែ​វត្តមាន​របស់​ Ronaldo នៅ​ក្រុម​នេះ​ យ៉ាង​ណា​ពេល​នេះ​ គេ​ជា​អ្នក​យឹតយោង​ជួយ​ក្រុម​យើង​នេះ​ម្ដង​ ហើយ​នរណាៗ​ក៏​ទទួល​ស្គាល់​ពី​សមត្ថភាព​គេ​ដែរ​ "។

សូម​រំលឹក​ផង​ដែរ​ថា​ Dybala បាន​មក​លេង​ឲ្យ​ Juventus តាំង​ពី​ឆ្នាំ​២០១៥​មក​ដោយ​មុន​ពេល​ដែល​ Ronaldo មក​ក្លឹប​មួយ​នេះ​ កីឡាករ​នេះ​អាច​គ្រាប់​បាល់​យ៉ាង​តិច​ក៏​១៩គ្រាប់​ផង​ដែរ​ក្នុង​មួយ​រដូវកាល​ ប៉ុន្តែ​ក្រោយ​កីឡាករ​ព័រទុយហ្គាល់​មក​ដល់​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហាក់​មិន​សូវ​រក​គ្រាប់​បាល់​បាន​ច្រើន​ដូច​មុន​ទៀត​ឡើយ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម