កំពុងដោះមីនស្រាប់តែ CMAC ​រកឃើញ ស្រះបុរាណចំនួន៣ ​​ទំហំ​២០គុណ៣០ម៉ែត្រនៅតំបន់​ប្រាសាទកោះកេរ

  • 2021-09-14 01:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹង​ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMACបានរកឃើញ ស្រះបុរាណចំនួន៣ដែលស្រះនីមួយៗមានទំហំប្រមាណ២០គុណ៣០ម៉ែត្រនៅក្នុងបរិវេណ ក្បែ​​​រប្រាសាទតាម៉ែនព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់​ទុ​ក​​ពីសម័យសង្គ្រាមក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ការរកឃើញនេះក្រោយ អាជ្ញាធរជាតិព្រះវិហារ បានស្នើសុំឱ្យមជ្ឈមណ្ឌល​សកម្ម​ភាព​កំ​ចា​​ត់មីនកម្ពុជាCMAC ដោះម៉ីននៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ជំហា​ន​ដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាម៉ែនលើផ្ទៃដីទំហំ ៤,៦៧ ហិចតា ស្ថិត​នៅ​ក្នុ​ង​​តំ​បន់ការពារទី២ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ ក្

នុងអំទ្បុងពេលដំណើរការបោ​សសម្អា​ត​បា​​នប្រទះឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំប្រមាណ២០គុណ៣០​ម៉ែ​ត្រ​នៅក្នុងបរិវេណក្បែរប្រាសាទតាម៉ែន ព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិ​នទាន់​ផ្ទុះមួយ​ចំនួ​ន​​ដែលបន្សល់ទុកពីសម័យសង្គ្រាម។ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និង មន្ត្រីមជ្ឈមណ្ឌល​សក​ម្ម​ភា​​ពកំចាត់មីនកម្ពុជា CMAC បានចុះទៅពិនិត្យដល់ទីតាំងប្រាសាទចំនួន៦គឺ ប្រាសា​ទគោ​ក​គ្រ​​ង ប្រាសាទបឹងខ្នារ ប្រាសាទក្ទម្ព ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង និង ប្រាសាទ​ដង​ទ​ង់៕

កែសម្រួល៖ សៀនហួរ