បងប្អូនចិត្តខុសគ្នាដាច់! Kendall ស្លៀកសិចស៊ីវាលល្ហល្ហេវ ស្របពេល Kim រុំខ្លួនជិតបាត់ទាំងច្រមុះទៀត

  • 2021-09-15 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Met Gala គឺជា​កម្មវិធី Fashion លំដាប់ថ្នាក់ពិភពលោក ដែល​ប្រមូល​ផ្ដុំទៅដោយតារា​ល្បីៗជា​ច្រើនបង្ហាញ​ខ្លួនជាមួយនឹង​ម៉ូដទាន់សម័យ​ និង​ប្លែក​អស្ចារ្យបំផុត។

ឆ្នាំ ២០២១នេះ កម្មវិធី​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុងទីក្រុង New York បន្ទាប់ពី​ខក​ខាន​ដំណើរការ​មួយឆ្នាំ ពោល​គឺ​កាល​ពីឆ្នាំ ២០២០ អាស្រ័យ​ដោយមាន​ការផ្ទុះ​និង​រីករាលដាល់ខ្លាំង​នៃ​មេរោគ COVID-19។ ដូច្នេះ​វិល​វិញ​សម្រាប់​ឆ្នាំ​ថ្មី តារា​ៗណាខ្លះ​ដែល​បង្ហាញ​ខ្លួន ជាមួយនឹង​ឈុតពិសេស​ទៅតាម​ការ​កែច្នៃរៀងៗខ្លួន។

សម្រាប់ Kendall Jenner នៅ‌ឆ្នាំនេះ ក៏បានវិលវិញជាមួយនឹងភាព Sexy ដោយសាររ៉ូបដែលរំលេចដោយត្បូងចាំភ្នែក។ គ្រប់គ្នាពិតជារំលងមិនក្រឡេកមិនបានឡើយ ហើយផ្សំនឹងរាងស្រលូនរបស់នាងទៀត កាន់តែទាក់ទាញ។

Style របស់ Kendallគួរជាទីចាប់អារម្មណ៍ ប៉ុន្តែបើងាកទៅមើលបងស្រីរបស់នាងគឺ Kim Kardashian ទៀត កាន់តែមិនធម្មតា។ នាងស្លៀកឈុតខ្មៅ ដោយគ្របខ្លួនជិតឈឹង បញ្ចេញតែសក់ខ្មៅគ្រឹប។ នេះជាឈុតដែលគ្រប់គ្នា ប្លែកភ្នែកបំផុត និងត្រូវបានគេលើកយកជាប្រធានបទពេញបណ្ដាញសង្គម៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី