Xiaomi ចេញទូរសព្ទថ្មី ដាក់ដុំសាកលឿនរហ័សឲ្យក្នុងប្រអប់ មិនបំបែកលក់ខាងក្រៅ

  • 2021-09-16 09:49:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ទើបនឹងប្រកាសចេញនូវស្មាតហ្វូន Xiaomi 11T Series ក្នុងនោះមានពីរម៉ូឌែលគឺ 11T និង 11T Pro បំពាក់មកជាមួយនឹង​បច្ចេកវិទ្យាថ្មីៗជាច្រើន។ ក្រុមហ៊ុន ក៏បានថែមទាំងដាក់ដុំសាកល្បឿនលឿនរហ័សកម្លាំង 67W និង 120W នៅក្នុងប្រអប់ឲ្យថែមទៀត ដោយមិនបំបែកចេញដាក់លក់ខាងក្រៅនោះទេ។

ប្រភពពី Xiaomi រំលេចឲ្យដឹងថា បច្ចេកវិទ្យាសាកលឿនរហ័សរបស់ Xiaomi មានពីរយកមកដាក់លើ 11T Pro គឺ HyperCharge កម្លាំង 120W បំពេញថ្ម​​ ៥០០០ មីលីអំពែម៉ោងចំណាយតែ ១៧ នាទីពេញបឹប ១០០% ។

ចំណែក 11T គឺ TurboCharge កម្លាំង 67W បំពេញថ្ម​​ ៥០០០ មីលីអំពែម៉ោងចំណាយ ៣៦ នាទីពេញ១០០% ។ ទូរសព្ទទាំងពីរសុទ្ធតែមានសាកភ្លើង USB Type-C ។

តាមរយៈ ពាក្យ Cinemagic គឺជាចំណុចដែល Xiaomi មានចេតនាចង់បង្ហាញឲ្យពិភពលោកដឹង ដោយក្រុមហ៊ុនបានដាក់ឡេនកាមេរ៉ាសុទ្ធតែខ្លាំងៗ ទាំងពីរម៉ូឌែល។ ចំណុចគួរឲ្យចាប់អារម្មណ៍ Xiaomi អះអាងថា នឹងផ្តល់កំណែអាប់ដេតផ្នែកប្រព័ន្ធដំណើការ OS ឡើងដល់ ៣ ឆ្នាំនិងផ្នែកសុវត្ថិភាពឡើងដល់ ៤ ឆ្នាំឯណោះ។ ម៉ូឌែលទាំងពីរដំណើការ Android 11 ស្រោបដោយស្បែកជំនាន់ថ្មី MIUI 12.5 ។

ចំពោះម៉ូឌែល Xiaomi 11T Pro ៖

-អេក្រង់៖ ៦,៦ អ៉ឺញ 120Hz AMOLED display គាំទ្រ HDR10+ បច្ចេកវិទ្យាសំឡេងដោយ Dolby Vision និងអាវក្រោះការពារសឹកឆ្កូត Corning®️ Gorilla®️ Glass Victus™

-កាមេរ៉ា៖ បីគ្រាប់មានឡេនផ្សេងៗគ្នា 108MP pro-grade + 8MP(ultra-wide) + 5MP (telephoto) ថតវីដេអូដល់ 8K recording និងកាមេរ៉ាមុខ១គ្រាប់ 16MP ថត AI Selfie night mode ពេលយប់បានល្អប្រសើរ។

-លក្ខណៈសម្បត្តិប្រើប្រាស់ទូទៅ៖ ឈីបជំនាន់ចុងក្រោយបង្អស់ Qualcomm Snapdragon™ 888

-តម្លៃលក់នៅក្រៅស្រុក៖ ជម្រើស RAM 8GB មេម៉ូរី 128GB តម្លៃ $768 និង RAM 12GB មេម៉ូរី 256GB តម្លៃ $886 ។

ចំពោះម៉ូឌែល Xiaomi 11T ៖

-អេក្រង់៖ ៦,៦ អ៉ឺញកម្រិតបង្ហាញ 2400 x 1080 FHD+ គាំទ្របច្ចេកវិទ្យាសំឡេងដោយ Dolby Vision និងអាវក្រោះការពារសឹកឆ្កូត Corning®️ Gorilla®️ Glass Victus™

-កាមេរ៉ា៖ ក្រោយបីគ្រាប់មានឡេនផ្សេងៗគ្នា 108MP pro-grade + 8MP(ultra-wide) + 5MP (telephoto) ថតវីដេអូដល់ 4K recording និងកាមេរ៉ាមុខ១គ្រាប់ 16MP ថត Selfie night mode ពេលយប់បានល្អប្រសើរ។

-លក្ខណៈសម្បត្តិប្រើប្រាស់ទូទៅ៖ បន្ទះឈីប MediaTek Dimensity 1200-Ultra

-តម្លៃលក់នៅក្រៅស្រុក៖ ជម្រើស RAM 8GB មេម៉ូរី 128GB តម្លៃ $590 និង RAM 12GB មេម៉ូរី 256GB តម្លៃ $690 ៕

អត្ថបទ៖ រក្សា

អត្ថបទថ្មី