ឆែកមើលតម្លៃ SUV អគ្គិសនីTesla Model Y កំពុងលក់នៅខ្មែរ

  • 2021-09-20 02:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV ខ្នាត​តូច​របស់​ក្រុម​ហ៊ុន Tesla Model Yដែល​ទើបបាន​ប្រកាស​ចេញ​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​កំពុង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​តាម​រយ:​ឃ្លាំង​លក់​រថយន្ត​ធំ​មួយ​បាន​នាំ​ចូល។

Tesla Model Yនេះ​ត្រូវ​បាន​ផលិត​ឡើង​ដែល​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ ជា​កញ្ចប់​អគ្គិសនី​ថ្មី​ដែល​ត្រូវ​បាន​ផ្គត់​ផ្គង់​ដោយ​ក្រុម​ហ៊ុនCATL ខណៈអាគុយនេះត្រូវបានឌីហ្សាញឡើងឲ្យមានចម្ងាយបើកបរតិចជាង ប៉ុន្តែថោកជាងអាគុយ lithium-nickel-cobalt-aluminum របស់ Tesla។

តាមរយៈការប្រើប្រាស់អាគុយថ្មី រថយន្ត Tesla Model Y ខាងលើនេះ នឹងអាចបើកបរបានចម្ងាយ ៥៤២គីឡូម៉ែត្រ អាច​បង្កើន​ល្បឿន​ពី ០ ដល់ ១០០km/h ប្រើ​ពេល​ត្រឹម​តែ ៥,០វិនាទី។ Tesla Model Y នេះ​ជា​ប្រភេទ (All Wheel Drive) ម៉ូទ័រឌុប ដែលគ្រប់គ្រងការអូសទាញ និងកំលាំងរមូលបានល្អ។

លេច​មុខ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ជា​ច្រើន​លើ​តម្លៃ​របស់វា។ តាម​ប្រភព​ពី​ឃ្លាំង​លក់​រថយន្ត CSK Premium Auto បាន​ប​ញ្ចេញ​តម្លៃ​លក់​នៅ​កម្ពុជា​ប្រមាណជា ៩៩ ៩៩៩ដុល្លារ និង​មាន​ជម្រើស​ពណ៌ ស និងពណ៌​ខ្មៅ

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ CSK Premium Auto

អត្ថបទ៖ ម៉េងងី