កូន​ប្រុស​ Beckham បាន​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុងប្រកួត​បាល់ទាត់​អាជីព​ នៅ​អាមេរិក​

  • 2021-09-20 12:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Romeo Beckham ដែល​ជា​កូន​ប្រុស​បង្កើត​ទី​២របស់​ David Beckham បាន​ចូល​រួម​ប្រកួត​ឲ្យ​ក្លឹប​ Fort Lauderdale ត​ទល់នឹង​ក្លឹប​ Tormenta នូវ​លទ្ធផល​ស្មើ​ ២-២ ក្នុង​ក្របខ័ណ្ឌ​ USL League One ដែល​ជា​លីគ​បាល់ទាត់​ទី៣ នៅ​សហរដ្ឋអាមេរិក​ក្នុងថ្ងៃនេះ។

ក្លឹប​ Fort Lauderdale ដែល​បាន​ចូល​លេងដោយ​ឲ្យ​ Romeo ជា​ក្រុម​បម្រុង​របស់​ក្លឹប​ Inter Miami ដែល​មាន​ Beckham ជា​ម្ចាស់​ផ្ទាល់​របស់​ក្រុម​មួយ​នេះ​។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​កូន​ Beckham រូប​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​លេង​នៅ​ស្លាប​ស្ដាំ​ ដោយ​បាន​ដាក់​ឲ្យ​ចូល​លេង​ចាប់​ពី​នាទី​ទី​១១ទៅ​ រហូត​ដល់​ចប់​ការ​ប្រកួត​មួយ​នេះ​។ នៅ​ក្នុង​ពេល​បង្ហាញ​ខ្លួន​ដំបូង​​កីឡាករ​វ័យ​ ១៩ឆ្នាំ​រូប​នេះ​មិន​សូវ​ជា​បង្ហាញ​ទម្រង់​ល្អ​ប៉ុន្មាន​នោះ​ទេ​លុះ​នៅ​នាទី​ទី​៥៧ នៅ​ពេល​ដែល​ Romeo លេង​ត្រូវ​ជើង​ជា​មួយ​ Harvey Neville ដែល​ជា​កូន​របស់​គ្រូ​បង្គោល​ Inter Miami លោក​ Phil Neville ។

យ៉ាង​ណា​ក្ដី​នៅ​ក្នុង​ការបង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នេះ​ Romeo មិន​បាន​រក​គ្រាប់​បាល់​បាន​នោះ​ដោយ​ខាង​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ជាង​អ្នក​រក​បាន​គឺ​ កីឡាករ​ Mitchell Curry និង​ George Acosta ប៉ុន្តែ​ត្រូវ​វាយ​បក​ដោយ​ក្រុម​ Tormenta ដោយ​កីឡាករ​ Azzad និង​ Marco ។

នៅ​ក្នុង​ខណៈ​នេះ​ក្លឹប​ Fort Lauderdale កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៨ ក្នុង​លីគ​ខាង​លើ​នេះ​ដោយ​មាន​ ២៧ពិន្ទុ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល