មានត្រឹម ឯកសារ ២មុខនេះ ទោះកាន់អត្តសញ្ញាណប័ណ្ណខេត្ត ក៏អាចធ្វើផ្លាកលេខយានយន្ត ភ្នំពេញ បានដែរ

  • 2021-09-21 08:18:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់យានយន្តដែលមានអត្តសញ្ញាណប័ណ្ណខេត្ត ហើយចង់បានស្លាកលេខភ្នំពេញ តើត្រូវមានលក្ខខណ្ឌ និងឯកសារអ្វីខ្លះ?

មិនមែនជាបញ្ហាតទៅទៀតទេ សម្រាប់ម្ចាស់យានយន្ត ដែលកាន់អត្តសញ្ញាណប័ណ្ណតខេត្ត ហើយចង់បាន ផ្លាកលេខ ភ្នំពេញ ព្រោះតាមរយៈការបង្ហោះនៅក្នុងផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីលក្ខខណ្ឌ ចំពោះការចង់បានរថយន្តផ្លាកលេខភ្នំពេញ ដោយគ្រាន់តែម្ចាស់រថយន្តនោះ ត្រូវមានអាសយដ្ឋានអចិន្ត្រៃយ៍នៅភ្នំពេញ ត្រូវមានសៀវភៅស្នាក់នៅ។

ដើម្បីចុះបញ្ជីយានយន្តបាន ម្ចាស់យានយន្ត ត្រូវយកនូវអត្តសញ្ញាណប័ណ្ណ ដោយភ្ជាប់ជាមួយសៀវភៅស្នាក់នៅ ដើម្បីជាឯកសារអម។ ដូច្នេះយើងអាចទទួលបានស្លាកលេខភ្នំពេញហើយ ៕

អត្ថបទ ៖ មេខាឡា