គ្រូ​ក្លឹប​គោព្រៃ​ សរសើរ​ភាព​រីកចម្រើន​ និង​ការ​តស៊ូ​របស់​ សូដា​ ចាន់បូរិន​

  • 2021-09-21 08:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ក្លឹប​គុន​ខ្មែរ​គោព្រៃ​ សរសើរ​ដល់​កីឡាករ​វ័យ​ក្មេង​ សូដា​ ចាន់បូរិន​ មាន​ការ​តស៊ូ​ខ្លាំង​ និង​សមត្ថភាព​រីកចម្រើន​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។​

ចាន់បូរិន (ខៀវ: រូបភាព យឹម សុវឌ្ឍនា)

លោក​ ផាត់​ សូដា​ គ្រូ​ប្រដាល់​ក្លឹប​គុន​ខ្មែរ​គោព្រៃ​ ថា​លោក​ពិត​ជា​ពេញ​ពី​តស៊ូ​របស់​កីឡាករ​វ័យ​ក្មេង​ សូដា ​ចា​ន់បូរិន​ ក៏​ព្រោះ​តែ​រូប​គេ​មាន​ការ​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​មិន​ខ្លាច​នឿយ​ហត់។​ ការ​ហ្វឹកហាត់​នេះ​គឺ​ធ្វើ​ឲ្យ​ បូរិន​ រឹតតែ​មាន​ការ​រីកចម្រើន​លើ​សមត្ថភាព​ប្រកួត។​

ចាន់បូរិន (ខៀវ: រូបភាព យឹម សុវឌ្ឍនា)

គ្រូ​ប្រដាល់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ប្រកួត​ចាញ់​ ឬ​ស្មើ​កន្លង​ទៅ​របស់​ សូដា​ ចាន់បូរិន​ នេះ​គឺ​ភាគ​ច្រើន​ដៃគូ​លើស​ទម្ងន់​ ប៉ុន្តែ​បើ​ទម្ងន់​ស្មើ​គ្នា​វិញ​គឺ​លោក​ជឿជាក់​ថា​មិន​ងាយ​នរណា​ឈ្នះ​បាន​ឡើយ។​ ពេល​ចាប់​ផ្ដើម​ហាត់​ដំបូង​គឺ​ បូរិន​ នៅ​ស្ទើរ​ចិត្ត​បន្តិច​ ប៉ុន្តែ​ឥលូវ​អភិវឌ្ឍន៍​បាន​ល្អ​កែប្រែ​ចំណុច​ខ្វះខាត​នេះ​បាន​ហើយ។​

ចាន់បូរិន (ខៀវ: រូបភាព យឹម សុវឌ្ឍនា)

រំលឹក​ដែរ​ថា​ សូដា ​ចាន់បូរិន​ ជាកីឡាករ​ថ្នាល​នៅ​ក្លឹប​គុន​ខ្មែរ​គោព្រៃ។​ ប្រកួត​បាន​៩ដង​ ឈ្នះ​៤​ ចាញ់៣​ និង​ស្មើ២។​ ប្រកួត​ចុង​ក្រោយ​យប់​មិញ​ក្នុង​កម្មវិធី​ពន្លក​គុន​ខ្មែរ​អលស្តារ​ សងសឹក​បាន​សម្រេច​លើ​កីឡាករ​ រឹទ្ធ ប្រយុទ្ធ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម