Ferdinandថា កីឡាករ Chelsea រូបនេះជាខ្សែការពារកណ្ដាល ដ៏ល្អជាងគេបំផុតនៅពេលនេះ
- 2021-09-21 12:27:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ferdinandថា កីឡាករ Chelsea រូបនេះជាខ្សែការពារកណ្ដាល ដ៏ល្អជាងគេបំផុតនៅពេលនេះ
ចន្លោះមិនឃើញ
លោក Rio Ferdinand បាននិយាយនៅក្នុងបណ្ដាញសង្គម Youtube របស់លោកនៅក្នុងថ្ងៃនេះថា ខ្សែការពារ Antonio Rüdiger ជាខ្សែការពារកណ្ដាលដ៏ឆ្នើមបំផុតនៅ Premier League ក្នុងពេលនេះ។
លោក Ferdinand បានលើកឡើងថា៖" តាំងពី Thomas Tuchel មកឡើងដឹកនាំ Chelsea មក Rudiger គឺជាខ្សែការពារកណ្ដាលដ៏ល្អជាងគេបំផុតហើយ។ ខ្ញុំគិតថារវាងគេនិង Rúben Dias គឺប្រហាក់ហែលគ្នាក៏ប៉ុន្តែ Rudiger គេមានគុណសម្បត្តិជួយក្រុមបានច្រើនជាង "។
លោកក៏បានបន្ថែមទៀតថា៖" កាលនៅ Frank Lampard ដឹកនាំ Chelsea គេមិនអញ្ចឹងទេព្រោះ Lampard មិនពេញចិត្តគេផង ថែមទាំងចង់ដាក់លក់គេទៀតផង សម្រាប់លេងនៅជម្រើសជាតិអាល្ល៉ម៉ងវិញ គេត្រូវបានក្រុមហ្នឹងយកចិត្តទុកដាក់ណាស់។ និយាយទៅអញ្ចឹងហើយកីឡាករណា ដែលអ្នកដឹកនាំមិនទុកចិត្ត ដឹងតែធ្លាប់ពិបាកដូចគេអញ្ចឹងហើយ "។
នៅក្នុងរដូវកាលនេះ Rudiger ចូលប្រកួតបាន៧ប្រកួតហើយ រកគ្រាប់បាល់បាន ១គ្រាប់ និង Clean Sheet បាន៤ដង។ កីឡាករនេះនឹងអស់កុងត្រាជាមួយ Chelsea នៅឆ្នាំ២០២២ខាងមុខ៕