Toyota ចេញឡានខ្នាតតូចតែខ្លឹមតម្លៃជាង ២ ម៉ឺនដុល្លារ កំពុងលក់នៅខ្មែរ
- 2021-09-22 11:25:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota ចេញឡានខ្នាតតូចតែខ្លឹមតម្លៃជាង ២ ម៉ឺនដុល្លារ កំពុងលក់នៅខ្មែរ
ចន្លោះមិនឃើញ
ទីបំផុត! រថយន្តស៊េរីថ្មី TOYOTA RAIZE ត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ២២ កញ្ញា ២០២១ ដើម្បីស្វាគមន៍ថ្ងៃដាក់បិណ្ឌទី១ នារដូវកាលភ្ជុំបិណ្ឌ។ បើយោងទៅតាមការផ្សាយផ្ទាល់លើផេកហ្វេសបុកផ្លូវការ Toyota Cambodia ។
រថយន្តនេះ សាកសមបំផុតសម្រាប់យុវវ័យក្រុមគ្រួសារតូច និងអ្នកជំនួញវ័យក្មេង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យ។
រថយន្តនេះផ្តោតលើការរចនាយ៉ាងពិសេស សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ទាំងបំពេញការងារ និងការកម្សាន្ត។ វាចែកចេញជា ២ ប្រភេទមានដូចជា Mono Tone (ពណ៌ទូទៅ) និង Two Tone (ដំបូលខ្មៅ)។
រីឯតម្លៃវិញសម្រាប់ម៉ូឌែល Mono Tone គឺ ២៦ ៥០០ដុល្លារ និងចំពោះម៉ូឌែល Two Tone (ដំបូលខ្មៅ) គឺ ២៦ ៩០០ ដុល្លារ។
ក្រៅពីពណ៌គួរឲ្យចាប់អារម្មណ៍ រថយន្តនេះរចនាយ៉ាងពិសេសនិងបំពាក់នូវបច្ចេកវិទ្យាដូចខាងក្រោម៖
១. ផ្នែកខាងក្នុង
●បំពាក់ដោយកុងទ័រប្រភេទអេក្រង់ TFT បែប Digital ទំហំ ៧ អ៊ីញ
●ការរចនាផ្នែកខាងក្នុង មានពណ៌ខ្មៅជាពណ៌ដែលពេញនិយមទូទៅ មានតែនៅក្នុងរថយន្តប្រណិតលក្ខណៈបែបស្ព័រប៉ុណ្ណោះ។ កៅអីរថយន្តស្ព័រតែងតែមានប្រភេទស្បែក លាយ កាមីញ៉ីទន់ ប្រកបដោយផាសុកភាព និងមានសោភ័ណ្ឌភាពទាក់ទាញ
●ប្រព័ន្ធកម្សាន្ត Touch Screen មានទំហំ8អ៊ីញ អាចភ្ជាប់ជាមួយនូវ Android Auto និង Apple CarPlay អនុញ្ញាត្តិឲ្យអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទប្រើអ៊ិនធើណេត និងការប្រើប្រាស់ផែនទីកម្ពុជា បានយ៉ាងងាយស្រួល
●ធ្វើឡើងដោយគ្រោងឆ្អឹងរឹងម៉ាំបំផុត ហៅថា (DNGA) មានបណ្តោយ 4,030ម.ម, ទទឹងរថយន្ត 1,710ម.ម កម្ពស់ពីផ្ទៃដីដល់ដំបូល 1,635ម.ម គម្លាតកង់មុខក្រោយ 2,525ម.ម និងកំពស់ពីដីដល់បាតរថយន្ត 200ម.ម អាចការធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ
២. ផ្នែកម៉ាស៊ីន
●ទំហំស៊ីឡាំងម៉ាស៊ីន1.0L បំពាក់Turbo Charger បង្កើតកម្លាំងបាន 96សេះ និងកម្លាំងអូសរហូតដល់ 140 ញ៉ូវតុនម៉ែត្រ
●ប្រអប់លេខស្វ័យប្រវត្តិ ប្រភេទCVT 7 វគ្គដំណើរការរលូនគ្រប់ល្បឿនទាំងអស់ ទាំងកម្លាំងខ្លាំង ទាំងសម្លេងស្ងាត់ និងជួយសន្សំសំចៃខ្ពស់
៣. ប្រព័ន្ធសុវត្ថិភាព
●បំពាក់នូវប្រព័ន្ធ Rear Cross Traffic Alert (RCTA) ជាប្រព័ន្ធជំនួយពេលចេញពីចំណត និង Blind Spot Monitoring (BSM) ជាប្រព័ន្ធសញ្ញាប្រាប់ពីឧបសគ្គដែលមិនអាចមើលឃើញពីក្នុងរថយន្ត
●ប្រ័ពន្ធហ្វ្រាំងជំនួយពេលឡើងចំណោត (HAC) ដែលជួយទប់រថយន្តមិនអោយរអិលថយក្រោយពេលឡើងចំណោតចោត
●ប្រព័ន្ធប្រកាសអាសន្នជាសំឡេង (EBS)
●ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ (ABS)
●ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ (EBD)
●ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង (VSC)
●កាម៉េរាជំនួយពេលថយក្រោយ Back Monitor, ប្រព័ន្ធជំនួយពេលដូរគន្លងផ្លូវ Lane Change Assist, ប្រព័ន្ធ Smart Key, ប្រព័ន្ធជំនួយការចូលចត Parking Assist, និងពោងសុវត្ថិភាពចំនួន 8 ការពារអ្នកបើកបរ និងអ្នករួមដំណើរ។
ចង់ដឹងច្បាស់ពីរូបរាង សមត្ថភាពខ្លាំងនៃរថយន្តស៊េរីថ្មី TOYOTA RAIZE លោកអ្នកអាចអញ្ជើញមកអគារដាក់បង្ហាញរថយន្តរបស់ តូយ៉ូតា ខេមបូឌាទាំង ៥ សាខា និងដើម្បីមកបើកបរសាកល្បង រថយន្តស៊េរីទំនើបចុងក្រោយនេះបានភ្លាមៗដើម្បីកក់ទុកមុន។
សូមទំនាក់ទំនងតាម Facebook Telegram Youtube Website Instagram ឬលេខទូរសព្ទ៖ 017 333 503 ឬ 086 333 503 ៕