ពលរដ្ឋនៅតំបន់១ ក្នុងក្រុងភ្នំពេញបង្ហាញទិដ្ឋភាពភ្លៀងដក់ជាង១ខែរកកន្លែងហូរអត់ឃើញ ឡើងស្អុយរលួយពិបាករស់នៅ

  • 2021-09-23 04:19:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់មួយ ក្នុងរាជធានីភ្នំពេញ កំពុងរងការគំរាមកំហែង ដោយសារតែការជន់លិចពីភ្លៀងជាច្រើនមេ តែអ្វីដែលជាបញ្ហាចម្បងនោះគឺ ទឹកដែលកំពុងជន់លិចនោះ ជាទឹកលូ ខ្មៅកខ្វក់ ដែលគ្មានកន្លែងហូរចេញ។

តាមរយៈរូបភាពប៉ុន្មាន សន្លឹក ដែលបង្ហោះដោយគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះ Ly Hour Heng នៅថ្ងទី ២២ កញ្ញា ២០២១ អមជាមួយការរៀបរាប់យ៉ាងដូច្នេះថា៖ «ទឹកខ្មៅហើយក្លិនស្អុយទៀត! ១ខែជាងហើយរកប្រភពអត់ចេញ! កុំច្រលំទឹកជំនន់មិនមែនទេគឺទឹកភ្លៀងដក់! ហើយជាប្រភេទទឹកលូររមាស់ជើងណាស់»។

ម្ចាស់គណនីយហ្វេសប៊ុកខាងលើក៏បានរៀបរាប់ទៀតថា ៖ «បើសិនជាអ្នកដូចខ្ញុំ តើអ្នកអាចទទួលយកបានអត់? នៅក្នុងបំពង់កខ្ញុំពោរពេញដោយគ្រាប់គ្រោះណែននិយាយអីក៍មិនចេញដែរ មានតែបង្ហូរទឹកភ្នែកជំនួសវាចារ បិទទ្វារលក់ដូរអត់កើត! ប្រជាជាពលរដ្ធដាច់បាយងាប់ហើយអោយតែវេទនាបែបនេះ!» ។

ម្យ៉ាងវិញទៀត តាមរយៈការខមិនឆ្លើយតបរបស់ម្ចាស់គណនីយខាងលើក៏បានបង្ហាញផងដែរថា៖ «តំបន់នេះលិច៨ឆ្នាំហើយ ជារៀងរាល់ខែវស្សា។ ប៉ុន្តែ ឆ្នាំនេះលិចខ្លាំង ហើយ១ខែជាង អត់ផ្លូវចេញទើបខ្ញុំអត់ធ្មត់លែងបាន ក៏ដាច់ចិត្តបង្ហោះសូមដំណោះស្រាយ»។

គួរឱ្យដឹងដែរថា តំបន់ដែលការជន់លិចដោយទឹកស្អុយខាងលើ មានទីតាំងនៅ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ៕

អត្ថបទថ្មី