Ji Eun ក្រុម Secret លេង​ស្ទីល​ថ្មី​រឹត​តែ​ប្លែក​ជាង​មុន​ក្នុង​អាល់ប៊ុម​ទោល​ថ្មី

  • 2014-09-26 18:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ស្ងប់​ស្ងាត់​ការ​ចេញ​អាល់ប៊ុម​ទោល​មួយ​រយៈ Song Ji Eun សមាជិក​ក្រុម​ចម្រៀង​នារី​កូរ៉េ Secret បាន​ត្រឡប់​មក​វិញ​ជាមួយ​ស្ទីល​ថ្មី​ប្លែក​ទៀត​ហើយ តាម​រយៈ​បទ​ចម្រៀង​មួយ​បទ ក្នុង​អាល់ប៊ុម​ទោល​ទី​៣ មាន​ឈ្មោះ​ថា "Don't look at me like that” ចេញ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ​ម្សិល​មិញ​នេះ ។

ក្នុង​វីដេអូ​ចម្រៀង​បទ​នេះ មាន​លក្ខណៈ​ប្លែក​ជាង​បទ​ចម្រៀង​មុន​ៗ ដោយ​ដៃ​នាង​ទាំង​សង​ខាង​មាន​ចង​ច្រវាក់​ជាប់ ហើយ​នាង​ត្រូវ​បាន​ចាប់​បង្ខំ​លក់​ខ្លួន ដោយ​ជន​ចម្លែក​បិទ​ម៉ាស​ ហើយ​បង្ខំ​ឲ្យ​ធ្វើ​រឿង​ដែល​នាង​មិន​ចង់​ធ្វើ​​ផ្សេង​ទៀត​ផង ។

តារា​វ័យ​២៤​ឆ្នាំ​រូប​នេះ​ធ្លាប់​បាន​ចេញ​អាល់ប៊ុម​ទោល​ទី​មួយ​ តាម​រយៈ​បទ "Going Crazy” នៅ​ក្នុង​ឆ្នាំ ២០១១ និង​បទ "False Hope ” ក្នុង​អាល់ប៊ុម​ទោល​ទី​ពីរ នៅ​ឆ្នាំ​ ២០១៣ ផង​ដែរ ។

ទស្សនា​បទ​នេះ​តែ​ម្ដង៖

http://youtu.be/nkCCgI4zEZ0

អាន៖ ញាក់​សាច់! បទ​ថ្មី J.Lo រាំ​គ្រវី​គូទ​ដូច​ស្រាត​​ តែ​២​ថ្ងៃ​គេ​ចូល​មើល​ជិត​១០​លាន​ដង

ប្រែ​សម្រួល៖ វាចារ ប្រភព៖ allkpop