សូមត្រៀមស្បៀងនិងប្រយ័ត្នខ្ពស់បំផុត ស្ថានភាពទឹកជំជន់ នៅតែបន្តកើនឡើងក្នុងស្រុកមង្គលបូរី

  • 2021-09-28 09:20:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងខណៈពេលនេះ ស្ថានភាពទឹកជំនន់ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ដដែល ដោយមិនទាន់ស្រកចុះវិញនៅឡើយទេ។ នេះបើតាមការផ្សាយ លើគណនីហ្វេសប៊ុក របស់លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ។

លោកអភិបាលស្រុកមង្គលបូរី បានបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកជំជន់ នៅតែបន្តកើនឡើង ដោយឲ្យបងប្អូនប្រុងប្រយ័ត្នខ្ពស់បំផុត ។ អាជ្ញាធរបាននឹងកំពុងខិតខំយកចិត្តទុក្ខដាក់ និងត្រៀមលក្ខណៈសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា ដោយសារទឹកជំនន់ ចេះតែកើនឡើងជាបន្តបន្ទាប់តែពុំទាន់មានផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទេ ប៉ុន្តែបង្កផលប៉ះពាល់ដល់ដំណាំ ស្រែស្រូវបងប្អូនប្រជាកសិករ មួយចំនួន ផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន