អ្នកបើកបរត្រូវតែដឹង នេះជាគន្លងផ្លូវសម្រាប់ម៉ូតូ ឡានតូច និងឡានធំ ផ្លូវវាងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

  • 2021-10-01 08:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបងទៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ទើបស្ថាបនារួចរាល់។ ខាងក្រោមនេះ ជាគន្លងផ្លូវដែលអ្នកបេីកបរគួរដឹងសម្រាប់ម៉ូតូ ឡានតូច និងឡានធំ បើកបរលើកផ្លូវវៀងក្រុង នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺមានបែកចែកជា៣គន្លងផ្សេងគ្នាទៅតាមប្រភេទនៃយានជំនិះៈ

១. ផ្លូវម៉ូតូ ឬកង់

២.ផ្លូវយឺត នៅគន្លងខាងស្ដាំ សម្រាប់យានយន្តធំធន់ធ្ងន់

៣.ផ្លូវលឿន នៅគន្លងខាងឆ្វេង សម្រាប់យានយន្តធន់តូចស្រាល

យោងតាមមាត្រា១០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យដឹងថា នៅលើគន្លងផ្លូវតម្រូវសម្រាប់យានជំនិះប្រភេទណាមួយ អ្នកបើកបរយានជំនិះប្រភេទដទៃមិនត្រូវបើកបរចូលក្នុងគន្លងនេះទេ លើកលែងតែត្រូវចាកចេញ ឬចូលទៅក្នុងគន្លងផ្លូវរបស់ខ្លួន។

ទន្ទឹមនឹងនេះដែរ តាមប្រសាសាន៍របស់ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់រួចមកហើយដែរថា «ឡានធំៗត្រូវបើកបរប្រកាន់ស្ដាំ យើងបើកយឺតត្រូវនៅខាងស្ដាំ ទុកឱ្យអ្នកបើកតាមល្បឿនលឿន គឺបើកខាងឆ្វេង ជាពិសេសឡានធំត្រូវបើកនៅខាងស្ដាំ កុំបើកនៅខាងឆ្វេង»។

បន្ថែមលើពីនេះលោកបានឱ្យដឹងទៀតថា ស្ថាប័នពាក់ព័ន្ធកំពុងធ្វើវិសោធនកម្មច្បាប់ កំណត់លើកការផាកពិន័យចំពោះរថយន្តធុនធ្ងន់ ដែលបើកយឺតហើយបើកនៅគន្លងខាងឆ្វេង ដើម្បីកុំឱ្យបង្កការកកស្ទះចរាចរណ៍ នៅលើកដងផ្លូវ និងដើម្បីបើកបរស្របទៅតាមស្តង់ដាបច្ចេកទេស៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម