លោក អ៊ូ សុផល ​ឃើញថា​ ម៉េងហួង ​​ឥឡូវ​ឆ្លាត​ជាង​មុន​ត្រង់​...

  • 2021-10-04 06:40:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​របស់​ក្រុម​ក្រសួង​មហផ្ទៃ និង​ជា​គ្រូបង្វឹក​របស់​ ធី ម៉េង​ហួង ​ផ្ទាល់​បាន​សរសើរ​ទៅ​កាន់​សិស្ស​របស់​ខ្លួន​ថា​មាន​ភាព​រីក​ចម្រើន​ត្រង់​​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ផ្ដាច់​ ពោល​គឺ​មិន​ប្រើ​កម្លាំង​បាយ​សុទ្ធ​ដូច​មុន​ទេ​។

គ្រូ​បង្វឹក​ដែល​ធ្លាប់​មានបទ​ពិសោធ​ច្រើន​ក្នុង​ការ​ប្រកួត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ម៉េង​ហួង ពេល​នេះ​អាច​ថា​ឆ្លាត​ជា​ង​មុន​ច្រើន​គឺ​វ៉ៃ​ចេះ​រក​ចន្លោះ​ ពោល​គឺ​វ៉ៃ​ឆ្លាត​​ មិន​ប្រើ​កម្លាំង​​បាយ​សុទ្ធ​ពេក​ដូច​មុន​។ យ៉ាង​ណា​ក្នុង​ការ​បង្ហាញ​សមត្ថភាព​ល្អ​​ក្នុង​ពេល​ថ្មី​ៗ​នេះ​លោក​ក៏​​មិន​​ទាន់​គិត​ថា​ល្អណាស់​ណា​ពេក​ដែរ សម្រាប់​លោក​គឹ​រង់​ចាំ​មើល​ប៉ះ​ក្រុម​ខ្លាំង​ដូច​ជា​វិសាខា​សិន ថា​ម៉េង​ហួង​អាច​ធ្វើ​បាន​ល្អ​កម្រិត​ណា​នោះ។​

ទាក់​ទង​ការប្រកួត​ពាន Special Volleyball Challenge 2021 លោក​មិន​ទាន់​រំពឹង​អាច​យក​បាន​ពាន​នេះ​ឡើយ គ្រាន់​តែ​រំពឹង​ខ្ពស់​ក្នុង​ការ​បាន​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម​ចុង​​ក្រោយ​ ពី​ព្រោះ​បី​ប្រកួត​កន្លង​មក​ឈ្នះ​ទាំង​អស់​ហើយ​រង់​​ចាំ​ប្រកួត​ថ្ងៃ​ទី​១០ ខែ​តុលា នេះ​ទល់​ក្រុម​សុវណ្ណនាថ និង​​ម៉ាប់​ឆ្វេង​ ដែល​ជា​ប្រកួត​​ចុង​ក្រោយ​ក្នុង​ពូល B ​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​