ហេតុអ្វីបានជាគេនិយមធ្វើបុណ្យភ្ជុំបិណ្ឌ ក្នុងរនោចខែភទ្របទ?
- 2021-10-05 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាគេនិយមធ្វើបុណ្យភ្ជុំបិណ្ឌ ក្នុងរនោចខែភទ្របទ?
ចន្លោះមិនឃើញ
បុណ្យភ្ជុំបិណ្ឌ បានកកើតនៅលើទឹកដីខ្មែរ តាំងពីយូរលង់ណាស់ មកហើយពោលគឺ កើតតាំងពីសម័យអាណាចក្រខ្មែរមកម្លេះ គឺស្របពេលដែលពុទ្ធសាសនាហូរចូលជាលើកដំបូងមក ក្នុងទឹកដីមួយនេះ។ នេះបើតាមឯកសារទំនៀមទម្លាប់ខ្មែរមួយចំនួន បានបញ្ជាក់។ ម្តាយឪពុកញាតិកា បងប្អូនកូនចៅ របស់ជនទាំងឡាយ ដែលបានស្លាប់ទៅមុនៗនោះ ទោះទៅកើតនៅឯណាក្តី ប៉ុន្តែដល់រនោចខែភទ្របទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំ។
គម្ពីរនានាខាងពុទ្ធសាសនាបានចែងថា មនុស្សចិត្ត អាក្រក់ ដែលបានធ្វើអំពើបាបផ្សេងៗ លុះស្លាប់ទៅតែងទៅកើត កំណើតមួយហៅថា ប្រេត ។ ប្រេត មាន៤ពួកគឺ៖ ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម ប្រេតដែលស្រេកឃ្លានអាហារជានិច្ច ប្រេតដែលភ្លើងឆេះជានិច្ច និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យ ។ ពួកប្រេតប្រភេទទី៤នេះហើយដែលគេតែងធ្វើបុណ្យភ្ជុំបិណ្ឌ ឧទ្ទិសផល ឬសែនឲ្យ គេនិយមរើសចំថ្ងៃរនោចខែភទ្របទ ព្រោះ ពេល វេលានោះ ព្រះចន្ទពុំសូវមានពន្លឺ ហើយចេះតែងងឹតទៅៗ ។ ឱកាសនោះហើយដែលយមរាជដោះលែង ពួកប្រេត ទាំងនោះ ឲ្យ មករស់នៅលាយឡំជាមួយមនុស្ស ចាំទទួលភាគផល ដែលបងប្អូនកូនចៅធ្វើបុណ្យឧទ្ទិសឲ្យ ព្រោះប្រេត ខ្លាចពន្លឺណាស់ ។
ប្រសិនបើក្នុងរយៈ១៥ ថ្ងៃ ពួកប្រេតបានដើររកគ្រប់៧វត្ត ពុំឃើញមានបងប្អូនណា ធ្វើបុណ្យបញ្ជូន កុសលទៅឲ្យទេ ពួកប្រេតនោះ នឹងអត់បាយ អត់ទឹកស្រេកឃ្លាន រងទុក្ខវេទនាក្រៃលែង ហើយនឹងជេរប្រទេចផ្តាសាមក ញាតិកាទាំងឡាយឲ្យហិនហោច ទ្រព្យ សម្បត្តិ ព្រាត់ប្រាស់ ម្តាយឪពុក ប្តីប្រពន្ធ កូនចៅ ញាតិផៅ សណ្តានជាដើម៕