បារាំង​ឡើង​​ទៅ​កាន់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ប៉ះ​អេស្ប៉ាញ​ពាន UEFA Nations League ក្រោយ​ឈ្នះ​បែលហ្ស៊ិក

  • 2021-10-08 01:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​បារាំង​បាន​វាយ​បក​យក​ឈ្នះ​​​ទៅ​​លើ​ក្រុម​បាល់ទាត់​បែលហ្ស៊ិក​៣-២ កាល​ពី​យប់មិញ​នេះ​ ​ដើម្បី​បានឡើង​​ទៅ​កាន់​វគ្គ​ផ្ដាច់​​ព្រ័ត្រ​ពាន UEFA Nations League ប៉ះ​​ក្រុម​អេស្ប៉ាញ​។

​​បែលហ្ស៊ិក​មិន​អាច​យក​ឈ្នះ​បារាំង​បាន​ឡើយ​បើ​ទោះ​​បាន​នាំមុខ​២​​-០​មុន​ក៏​ដោយ​។ ២​គ្រាប់​​នាំ​មុខ​មុន​របស់​ម្ចាស់ផ្ទះ បែលហ្ស៊ិក​​រក​បាន​ដោយ​ Yannick Carrasco​ នៅ​​នាទីទី​៣៧ និង​ Romelu​ Lukaku នៅ​នាទី​​​ទី​​៤០​។ ​ចំណែក​៣​គ្រាប់​របស់​ក្រុម​ភ្ញៀវ​គឺ​រក​បាន​ដោយ Karim Benzema នៅ​នាទី​ទី៦២ Kylian Mbappe នាទី​ទី​៦៩ និង​គ្រាប់​ទី​៣​របស់ បារាំង​រក​​បាន​ដោយ Theo Hernández នាទី​ទី​៩០+។

ជ័យ​ជម្នះ​របស់​បារាំង​បាន​ធ្វើ​ឲ្យ​ពូក​គេ​​ឡើង​ទៅ​កាន់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ ​ដើម្បី​ប៉ះ​អេស្ប៉ាញ​​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១:៤៥ នាទី​យប់៕ ​​​​​​​​​

**ទស្សនា​វីដេអូ Hіghlіghts **

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​