៥ ចំណុច ធ្វើឲ្យ Subaru Forester ជាឡានផ្តល់សុវត្ថិភាពខ្ពស់បំផុតមួយ

  • 2021-10-12 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាន Subaru Forester ស៊េរីថ្មី បានទទួលចំណាត់ថ្នាក់ "ផ្កាយ៥” ពី NHTSA បន្ទាប់ពីធ្វើតេស្តសុវត្ថិភាព ទទួលបានពិន្ទុ "ល្អណាស់" លើគ្រប់វិញ្ញាសារ។

ក្នុងនោះអង្គភាពមិនរកប្រាកកម្រៃរបស់សហរដ្ឋអាមេរិក Insurance Institute for Highway Safety ឬហៅកាត់ថា IIHS នេះ ក៏បានផ្តល់ចំណាត់ថ្នាក់ "Top Safety Pick” សម្រាប់ឡាន Subaru Forester ទៀតផង។

Subaru Forester ស៊េរីថ្មីមានចំណុចពិសេសៗជាច្រើន ដែលអាចឲ្យវាទទួលបានលទ្ធផលបែបនេះ ដូចជា៖

១) ប្រព័ន្ធ DriverFocus Distraction Mitigation System៖ ជាប្រព័ន្ធដាស់តឿនអ្នកបើកបរ តាមរយៈការពន្លឺសំឡេង នៅពេលដែលអ្នកបើកបរមិនបានយកចិត្តទុកដាក់មើលផ្លូវ

២) ប្រព័ន្ធហ្វ្រាំង Four-wheel anti-lock braking system (ABS)៖ ជួយការពារ ការរអិល និងចាក់សោហ្វ្រាំង

៣) ប្រព័ន្ធបើកបរប៉ុងពីរ Symmetrical All-Wheel Drive៖ ផ្តល់នូវការទប់លំនឹង និងតោងចាប់ផ្លូវបានយ៉ាងល្អ ទោះបីស្ថិតនៅលើផ្លូវរអិល

៤) ប្រព័ន្ធជំនួយការបើកបរ Eyesight Driver Assist Technology៖ ប្រើប្រាស់កាមេរ៉ានៅខាងមុខឡាន ដើម្បីចាប់ឧបសគ្គនៅខាងមុខ និងពន្លឺសំឡេងដាស់តឿនដល់អ្នកបើកបរ

៥) ពោងសុវត្ថិភាព៖ ទាំងផ្នែកខាងមុខ, ចំហៀង និង ជង្គង់

សូមទស្សនាវីដេអូ Review ខាងក្រោម​៖

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង