ទម្រាំ​មាន​លទ្ធផល​នេះ មើល​បាន​ដឹង​ថា Miss Grand Cambodia 2021 ឡើង​ច្រើន​សង្វៀន​ណាស់

  • 2021-10-11 07:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រីស្អាត ប៉ូគឹមថេង សុតធីតា ម្ចាស់ជយលាភី Miss Grand Cambodia 2021 ពោរពេញដោយ សមត្ថភាពតំណាងកម្ពុជាចូលប្រកួតលើឆាកអន្ដរជាតិឆ្នាំនេះមានប្រវត្តិមិនធម្មតាប៉ុន្មានទេលើវិស័យដើរម៉ូដកម្ពុជា ដែលប្រិយមិត្តមិនច្រើនទេបានដឹង។

កម្មវិធីប្រកួតដ៏អស្ចារ្យ Miss Grand Cambodia 2021 បានបញ្ចាប់ទៅយ៉ាងរលូនកាលពីថ្ងៃទី ៩ តុលា នេះដោយរកឃើញម្ចាស់ម្កុដ២០២១បានទៅលើបវរកញ្ញាតំណាងខេត្តបាត់ដំបង់កញ្ញា ប៉ូគឹមថេង សុតធីតា។ ភាពជោគជ័យមួយនេះវាមិនមែនជាការងាយស្រួលនោះទេគឺវាសុទ្ធតែកើតចេញពីការខំប្រឹង បូករួមជាមួយសមត្ថភាព ទេពកោសល្យ និងភាពឆ្លាតវៃរបស់បវរកញ្ញារូបនេះ ពោលមុននឹងក្លាយជាម្ចាស់ម្កុដ MGC ២០២១នេះនាងធ្លាប់ប្រឡូកដល់ទៅ៨កម្មវិធីឯណោះក្នុងរយៈ៦ឆ្នាំ។

ប៉ូគឹមថេង សុតធីតា ធ្លាប់ចូលប្រកួតកម្មវិធីប្រកួតបវរកញ្ញា៨លើកក្នុងនោះរួមមាន khmer super Model នាងជាប់ត្រឹម Top 10 ក្រោយមកនាងរួមក្នុងកម្មវិធី MGC 2016, MGC 2017(Top 10) កម្មវិធី Miss Tourism world នាងជាប់ជា 3rd runner up ផងដែរ បន្ទាប់មកនាងប្រឡូក Asian Model Festival 2018 , Miss Universe Cambodia (3rd runner up), Miss Asia Pacific និងកម្ម វិធី Miss Tourism Metropolitan (Top10)

យ៉ាងណាមិញទាំងនេះសុទ្ធតែបវរកញ្ញារូបនេះធ្លាប់ឆ្លងកាត់ទាំងជោគជ័យ និងបរាជ័យប៉ុន្តែយ៉ាងនេះក្ដីជាចុងក្រោយនាងនៅតែអាចសម្រេចក្ដីស្រមៃបានល្អ ដោយផ្អែកលើការតស៊ូ អត់ធ្មត់ ជឿរជាក់លើខ្លួនឯង៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី