មហិច្ឆិតាក្រុមហ៊ុន៣ កំពុងប្រកួតគ្នាលើបច្ចេកវិទ្យាសាកថ្មក្នុងលំហរ (សាកតាមខ្យល់)

  • 2021-10-12 10:45:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសាកថ្មដោយមិនប្រើខ្សែ (Wireless Charge) មានលើទីផ្សារប្រមាណជា ៣ឆ្នាំ មកហើយ ថ្វីត្បិតថាងាយស្រួលមិនដោតឌុយទៅទូរសព្ទក៏ពិតមែន ប៉ុន្ដែវានៅតែជាឧបសគ្គមួយ ខណៈមានខ្សែភ្ជាប់ទៅដុំសាក នាំឱ្យរញ៉េរញ៉ៃដដែល ហើយបច្ចេកវិទ្យាទាំង៣ នៅខាងក្រោមនេះ នឹងចូលមកដោះស្រាយបញ្ហានេះ គឺសាកថ្មនៅក្នុងលំហរតែម្ដង សាកថ្មតាមខ្យល់ ដោយមិនប្រើខ្សែស្មុគ្រស្មាញទៀតនោះទេ។

៣. ក្រុមហ៊ុន OPPO មានបច្ចេកវិទ្យាគម្រូ សាកថ្មតាមលំហ Wireless Air Charging អាចសាកបញ្ចូលទូរសព្ទពីចម្ងាយ ក្នុងកម្រិត ៧,៥វ៉ាត់ និងបច្ចេកវិទ្យាសាកសាកថ្មតាមលំហ FreeVOOC ផងដែរ។

២. ក្រុមហ៊ុន Xiaomi ក៏កំពុងស្រាវជ្រាវផលិតបច្ចេកវិទ្យាសាកថ្មក្នុងលំហផងដែរ មានឈ្មោះថា Mi Air Charge

១. ក្រុមហ៊ុន Motorola កំពុងធ្វើការជាមួយ GuRu ផលិតបច្ចេកវិទ្យាសាកថ្មពីចម្ងាយ RF Lensing technology ក្នុងប្រវែង ៩ម៉ែត្រ អាចបញ្ជូនថាមពលថ្មទៅកាន់ឧបករណ៍ដទៃបាន ដោយប្រើបច្ចេកវិទ្យា mmWave។ បច្ចេកវិទ្យានេះ ក្រៅពីប្រើសម្រាប់សាកថ្មទៅកាន់ស្មាតហ្វូន ក៏អាចប្រើដើម្បីផ្គត់ផ្គង់ថាមពលទៅកាន់ទូរទស្សន៍ ដែលជាឧបករណ៍មិនប្រើថាមពលថ្មបានផងដែរ។

សរុបមកបច្ចេកវិទ្យាសាកថ្មក្នុងលំហរទាំង៣ គឺកំពុងស្ថិតក្នុងការវិវឌ្ឍ និងមានជាផលិតផលគំរូហើយ លើសពីនេះវាក៏ជាដំណឹងថ្មីនិងល្អផងដែរ បើសិនជាបច្ចេកវិទ្យាទាំងនេះសម្រេចបានឆាប់ៗនាអនាគត ព្រោះវានឹងផ្ដល់បទពិសោធន៍ប្រើប្រាស់យ៉ាងវៃឆ្លាត ទំនើប ជៀសផុតពីការសាកថ្មដោយប្រើខ្សែមានភាពរញ៉រញ៉ៃ៕

អត្ថបទ៖ កុសល