Toyota ខ្ចីឡាន ៧កៅអី Suzuki យកមកបិទឡូហ្គូខ្លួនឯង ដាក់លក់តម្លៃតែជាង ១ម៉ឺនដុល្លារ

  • 2021-10-13 01:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្តប្រភេទ MPV (Multi Purpose Vehicle) កៅអី ៣ជួរ ស៊េរីឆ្នាំ២០២២ ថ្មីសម្រាប់ទីផ្សារអាហ្វ្រិចខាងត្បូង ហៅថា Toyota Rumion។

រថយន្ត Toyota Rumion

តាមពិតទៅរថយន្ត Toyota Rumion នេះ គឺដូចគ្នាទាំងស្រុងទៅនឹងរថយន្ត Suzuki Ertiga ដែលបានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែអ្វីដែលខុសគ្នានោះគឺ ឡូហ្គូ, ប៉ាណាមុខ និង យ៉ាន់កង់ទំហំ ១៥អ៊ីញ។ ក្រៅពីនោះ Toyota បានរក្សាការឌីហ្សាញតាប្លូ, ដៃចង្កូត ក៏ដូចជាអេក្រង់កម្សាន្ត Touchscreen របស់ Suzuki ទៀតផង។

រថយន្ត Toyota Rumion មានប្រវែងតួខ្លយន ៤,៤ម៉ែត្រ ទទឹង ១,៧ម៉ែត្រ និងកម្ពស់ ១,៧ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៧ម៉ែត្រ។ ទំបំប៉ុណ្ណេះវាហាក់បីជារៀងតូចបន្តិចសម្រាប់រថយន្ត ៧កៅអី ប៉ុន្តែដោយសារតែវាមានក្បាលខ្លី ដូច្នេះហើយវានៅសល់កន្លែងសម្រាប់ដាក់កៅអី ៣ជួរដែរ។

រថយន្ត Suzuki Ertiga
រថយន្ត Toyota Rumion

Toyota Rumion ប្រើម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៣សេះ និងកម្លាំងរមួល ១៣៨ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមុខ និងមានជម្រើសប្រអប់លេខដៃ ៥វគ្គ ឬ ៤វគ្គអូតូ។ រថយន្តនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៦ ៣០០ដុល្លារ នៅក្នុងប្រទេសអាហ្វ្រិចខាងត្បូង៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង