ទូរសព្ទលំដាប់ថវិកា Samsung Galaxy ស៊េរី A ២០២១ មានកម្មវិធីប្រម៉ូសិនច្រើនមែនទែន!

  • 2021-10-17 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អតិថិជនសាមសុងទាំងអស់ គ្រាន់តែបញ្ជាទិញស្មាតហ្វូនស៊េរី A ណាមួយក៏បានរួមមាន៖ Galaxy A03s, A72, A52 5G, A52, A32 5G, A32, A22 5G, A22, A12, A02s, A02 ចាប់ពីថ្ងៃទី ១៧ ខែតុលារហូតដល់ថ្ងៃដំណាច់ខែតុលាឆ្នាំ ២០២១ ឬអស់ពីស្តុកនឹងទទួលបានកាដូថែមជូនពិសេស កែវទឹកក្តៅ-ទឹកត្រជាក់ (TUMBLER) និងដបបាញ់អាល់កុល (Spray Bottle) ពីក្រុមហ៊ុន សាមសុង ភ្លាមៗតែម្តង។

ស្មាតហ្វូនស៊េរី A ទាំងប៉ុន្មានម៉ូឌែលខាងលើដែលក្រុមហ៊ុន សាមសុង ផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពេលនេះ គឺជាស្មាតហ្វូនលំដាប់ថវិកា (បែបសន្សំសំចៃ) តែមានសមត្ថភាពខ្លាំងមិនធម្មតា និងអស្ចារ្យលើសពីការរំពឹងទុក បើធៀបនឹងផលិតផលស្មាតហ្វូនដទៃមានតម្លៃប្រហាក់ប្រហែលកំពុងលក់លើទីផ្សារនៅក្នុងប្រទេសកម្ពុជា។

ត្បិតថាជាស្មាតហ្វូនលំដាប់ថវិកា តែអតិថិជនអាចទទួលបានស្មាតហ្វូនដែលមានលក្ខណៈដូចជា៖ មានតម្លៃសមរម្យបំផុត, មានរាងស្អាត ទាក់ទាញ ស៊ីវីល័យ ទាន់សម័យ លេចធ្លោ, អេក្រង់ធំ, ជាប់ធន់, ប្រើបានយូរ, កាន់ថ្មបានយូរ, គុណភាពកាមេរ៉ាថតរូបស្អាត, មានគ្រឿងបន្លាស់គ្រប់គ្រាន់ និងមានការធានាត្រឹមត្រូវ។

ហេតុនេះហើយទើប Samsung គឺជាជម្រើសទី ១ ក្នុងដួងចិត្តនិងជាជម្រើសដ៏ល្អបំផុតក្នុងពិភពស្មាតហ្វូនទូទាំងពិភពលោក ជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង។ អតិថិជនប្រាកដជាដឹងច្បាស់ពីកិត្យានុភាព គុណភាព និងតម្លៃផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង។

តោះៗ នៅចាំអីទៀត? ប្រញាប់ទៅទិញយកមកប្រើមុនគេភ្លាមទៅ នឹងអាលបានការថែមជូនពិសេសមុនគេដែរ។ ម្យ៉ាងទៀតបើទិញជូនអ្នកផ្ទះ ឬមនុស្សជាទីស្រឡាញ់ក៏រឹតតែពិសេសថែមទៀត។ សាមសុង ជាទីទុកចិត្តបំផុត!

ចង់ដឹងបន្ថែមពីតម្លៃ និងលក្ខណៈពិសេសផ្សេងៗរបស់ម៉ូឌែលណាមួយអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង៖ SamsungCambodia ឬអញ្ជើញទៅហាងផ្ទាល់ក៏បាន។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ៕

អត្ថបទ៖ រក្សា