ផ្លូវការ! Pedri ត​កុងត្រា​ថ្មី​ជា​មួយ​ Barca ជា​មួយ​ថ្លៃ​ផ្ដាច់​កុងត្រា​ ១.១ពាន់​លាន​ដុល្លារ​

  • 2021-10-14 13:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​វ័យ​១៨ឆ្នាំ​ Pedri បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Barcelona រហូត​ដល់​ឆ្នាំ​២០២៦ ជា​មួយ​ថ្លៃ​ផ្ដាច់​កុងត្រា​រហូត​ដល់​ប្រមាណ​ ១.១៦ពាន់​ដុល្លារ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​ផ្ទាល់​។

កីឡាករ​នេះ​ទើប​ផ្លាស់​មក​លេង​នៅ​ក្លឹប​អេស្ប៉ាញ​ខាង​លើ​ នៅ​ឆ្នាំ​២០២០ ដោយ​មក​ទល់​នឹង​ពេល​នេះ​ចូល​លេង​ក្នុង​ការ​ប្រកួត​បាន​ ៥៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​៤គ្រាប់​ ដោយ​បាន​ឈ្នះ​ពាន​ Copa del Rey នៅ​ក្នុង​រដូវកាល​ដំបូង​របស់​ខ្លួន​តែ​ម្ដង​។

កីឡាករ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​វ័យ​ក្មេង​មួយ​រូប​ដែល​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​នៅ​ពេល​នេះ​ជាង​ ៩៣​លាន​ដុល្លារ​។

ចំពោះ​កម្មវិធី​ចុះ​កុងត្រា​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២១​ស្អែក​ អម​ជា​មួយ​ការ​ធ្វើ​សន្និសីទ​កាសែត​ពី​រឿង​នេះ​ផង​ដែរ​៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម