ចិត្តបុណ្យណាស់! មិនរករឿងទារលុយ ម្ចាស់បំណុលរូបនេះបែរជាបររិច្ចាគរាប់រយដុល្លារឱ្យ ខ្ញុង ថែម

  • 2021-10-18 08:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាកំប្លែងនាង ខ្ញុង ផុងខ្លួនវេទនាជំពាក់លុយគេយ៉ាងណាក្ដីនៅតែមានមហាជន ក៏ដូចជាមិត្តរួមអាជីពចូលរួមលើកទឹកចិត្ត និងបរិច្ចាគថវិកាជាហូហែរជួយដល់នាង ហើយក្នុងនោះម្ចាស់បំណុលចិត្តបុណ្យម្នាក់ក៏បានជួយលុយដល់ ខ្ញុង ផងដែរ។

មិនមែនជារឿងត្រូវជាន់ពន្លិចតែជារឿងជួយស្រោចស្រង់មនុស្សម្នាក់ មហាជនបានចូលរួមបរិច្ចាគលុយ ១$ ដើម្បីជួយសម្រួល ខ្ញុង ហូហែរហើយក្នុងនោះស្រាប់តែលេចវត្តមានម្ចាស់បំណុលចិត្តបុណ្យម្នាក់បានខឹងទាមទារបំណុលអ្វីនោះទេបែរជាធ្វើការបរិច្ចាកលុយឱ្យ ខ្ញុង ចំនួន500$ ថែមបើទោះជាបំណុលចាស់ដែលនាងជំពាក់មិនទាន់សង។

ម្ចាស់បំណុលចិត្តបុណ្យបានលើកឡើងថា៖”ប្អូនសូមចូលរួមចំណែកជួយបង 500$ ហើយលុយដែលបងខ្វះប្អូន 2400$ នោះប្អូនមិនយកទេ”។

ក្នុងនោះតារាចម្រៀងរ៉េបលំដាប់ប្រទេសលោក ជី ដេវីត ក៏បានធ្វើបរិច្ចាគដល់ ខ្ញុង ចំនួន100$ ផងដែរដើម្បីជួយសម្រួលការលំបាលដ់តារាកំប្លែងរូបនេះ។

រម្លឹកផងដែរថា ខ្ញុង បានផុងខ្លួនជំពាក់បំណុលគេចាប់តាំងពីឆ្នាំ២០១៩ ហើយគិតរហូតមកដល់ពេលបច្ចុប្បន្ននេះសរុបជាទឹកប្រាក់ទាំងការទាំងដើមម្ចាស់បំណុលទាំងអស់រហូតដល់ទៅ 572000$ ឯណោះ៕

អត្ថបទ៖ Pav SreyPich