ចេញហើយ! AirPods 3 ប្ដូររូបរាងថ្មី មិនជ្រាបទឹក ថ្មកាន់ជាមុន និងមុខងារ Pro ជាច្រើន
- 2021-10-19 01:47:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញហើយ! AirPods 3 ប្ដូររូបរាងថ្មី មិនជ្រាបទឹក ថ្មកាន់ជាមុន និងមុខងារ Pro ជាច្រើន
ចន្លោះមិនឃើញ
AirPods 3rd generation បានប្រកាសចេញផ្លូវការ ជាមួយតួខ្លួនថ្មីដូចនឹង AirPods Pro ថ្មកាន់យូរជាងមុន និងតម្លៃលើសជំនាន់មុនបន្ដិច។
កាសឥតខ្សែជំនាន់ទី៣នេះ មានមុខងារ Adaptive EQ និង spatial audio អាចឱ្យអ្នកស្ដាប់ចូលទៅកាន់តន្ត្រីកាន់តែជ្រៅ ដូចនៅក្នុងទិដ្ឋភាពពិតៗ បើទោះអ្នកស្ដាប់ងាកឆ្វេងស្ដាំ គឺនៅរក្សាសំឡេងគ្រប់ទិស 3D sound និង Dolby Atmos។
វាមានថាមពលថ្មកាន់បានយូរដល់ទៅ ៦ម៉ោង ហើយបើប្រើប្រអប់សាក គឺអាចប្រើកាសដល់ទៅ ៣០ម៉ោង និងអាចសាកថ្ម៥នាទី អាចស្ដាប់បានដល់ទៅ ១ម៉ោង។
AirPods 3 និងប្រអប់សាក MagSafe Charging Case ក៏បានបំពាក់ IPX4 សម្រាប់ការពារទឹក និងញើសពេលដែលពាក់នឹងត្រចៀកផងដែរ។
លើសពីនេះ វាក៏មានមុខងារ Instant connection ពេលស្ដាប់តន្រី្តពី Mac អ្នកក៏អាចទទួលទូរសព្ទពី iPhone ដោយមិនបាច់ភ្ជាប់ឧបករណ៍ទៅមកនោះទេ។
AirPods 3 ដាក់លក់តម្លៃ ១៧៩ដុល្លារ ចាប់ផ្ដើមកម្មង់ចាប់ពីថ្ងៃនេះទៅ នឹងដាក់លក់ផ្លូវការនៅសប្ដាហ៍ក្រោយ នាថ្ងៃចន្ទ ទី២៥ ខែតុលានេះ៕