កំពូល​តារា​រ៉េប​ Kanye West បាន​ផ្លាស់​ប្ដូរ​ឈ្មោះ​ផ្លូវ​ការ​ខ្លួន​ទៅ​ជា​ Ye វិញ​

  • 2021-10-19 12:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​រ៉េប​ប្រចាំ​សហរដ្ឋអាមេរិក​ Kanye West ត្រូវ​បាន​តុលា​ទីក្រុង​ Los Angeles រដ្ឋ​ California អនុញ្ញាត​ឲ្យ​ប្ដូរ​ឈ្មោះ​ជា​ផ្លូវ​ការ​របស់​ខ្លួន​ទៅ​ជា​ Ye វិញ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN នៅ​ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ តារា​រ៉េប​អាមេរិក​រូប​នេះ​ បាន​ដាក់​ឯកសារ​ស្នើ​សុំ​ផ្លាស់​ប្ដូរ​ឈ្មោះ​ខ្លួន​ផ្លូវ​ការ​ទៅ​ជា​ Ye នេះ​តាំង​ពី​ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

ទាក់​ទង​នឹង​ឈ្មោះ​ថ្មី​នេះ​ Kanye West ធ្លាប់​បាន​ប្រើ​ប្រាស់​ឈ្មោះ​ Ye នេះ​ដាក់​នៅ​ក្នុង​អាល់ប៊ុម​បទ​ចម្រៀង​របស់​ខ្លួន​ម្ដង​កាល​ពី​ឆ្នាំ​២០១៨ ដោយ​ថែម​ទាំង​ឲ្យ​មនុស្ស​គ្រប់​គ្នា​ហៅ​ឈ្មោះ​ខ្លួន​ថា​ Ye វិញ​​ផង​ដែរ​នៅ​ពេល​ដែល​អាល់ប៊ុម​នេះ​ចេញ​បាន​ប៉ុន្មាន​ខែ​។

លុះ​នៅ​ឆ្នាំ​២០១៩ តារា​ចម្រៀង​រូប​នេះ​ក៏ចង់​ប្ដូរ​ឈ្មោះ​របស់​ខ្លួន​ទៅ​ជា​ Christian Genius Billionaire Kanye West វិញ​ផង​ដែរ​។ លុះ​សម្រេច​សម្រួល​ចុង​ក្រោយ​តារា​ក៏​បាន​ប្ដូរ​ឈ្មោះ​ផ្លូវការ​ពី​ Kanye West ទៅ​ជា​ Ye ។

បើ​យោង​តាម​ការ​សម្ភាសន៍​របស់​សារព័ត៌មាន​ជា​ច្រើន​ជា​មួយ​ Kanyes West តាំង​ពី​ឆ្នាំ​២០១៨​ ពាក្យ​ Ye ជា​ពាក្យ​ប្រើ​ប្រាស់​ច្រើន​នៅ​ក្នុង​គម្ពីរ​មួយ​ដែល​មាន​ន័យ​ថា​ អ្នក​ ដោយ​តារា​រ៉េប​រូប​នេះ​ចង់​មាន​ន័យ​ថា​ ខ្ញុំ​គឺ​ជា​អ្នក​ ខ្ញុំ​គឺ​ពួក​​យើង​ទាំង​អស់គ្នា​ អញ្ចឹង​មាន​ន័យ​ថា​គឺ​ជា​ពួក​យើង​ទាំង​អស់​គ្នា​៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ហ៊ីម រស្មី