គ្រូ Newcastle លាលែងពីតំណែង ក្រោយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតទិញក្លឹបមិនបាន ២អាទិត្យផង
- 2021-10-20 11:08:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Newcastle លាលែងពីតំណែង ក្រោយរជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីតទិញក្លឹបមិនបាន ២អាទិត្យផង
ចន្លោះមិនឃើញ
លោក Steve Bruce បានចាកចេញពីតំណែងអ្នកចាត់ការក្លឹប Newcastle នៅក្នុងថ្ងៃនេះ ដោយយល់ព្រមជាមួយគ្នារវាងលោក និងក្លឹបទៅវិញទៅមក។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះ។
តំណែងរបស់លោកត្រូវបានរង្គោះរង្គើខ្លាំង ក្រោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត ដែលមានព្រះអង្គម្ចាស់ Mohammad Bin Salman ជាព្រះប្រធាន បានទិញយកកាលពីដើមខែតុលា ឆ្នាំ២០២១កន្លងទៅនេះ។
បើតាមការចុះផ្សាយពីប្រភពជាច្រើនកន្លងមកបានឲ្យដឹងថា ម្ចាស់ថ្មីរបស់ Newcastle នេះមានបំណងចង់កែទម្រង់ក្លឹបច្រើន ដោយចង់រុះរើ អ្នកចាត់ការ ថ្នាក់ដឹកនាំក្លឹប ក៏ដូចជាទិញដូរកីឡាករច្រើនផងដែរ។
នៅខណៈនេះលោក Graeme Jones ដែលធ្លាប់ជាជំនួសការរបស់លោក Steve Bruce នឹងឡើងធ្វើជាអ្នកចាត់ការជាបណ្ដោះអាសន្ន៕
ប្រភព៖ Newcastle