ក្រោយមករដូវរួច៣ថ្ងៃ មនុស្សស្រីគួរហូបអាហារទាំងនេះដើម្បីសម្រស់ស្អាតក្មេងដូចអាយុ២០ឆ្នាំ

  • 2021-10-21 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​មករដូវ ជា​រឿង​ដែល​មនុស្ស​ស្រី​គួរ​​យក​ចិត្ត​ទុក​ដាក់ ពិសេស​នៅ​មុ​ន​និង​ក្រោយ​មក​ប៉ុន្មាន​ថ្ងៃ​។ ​ដោយ​ឡែក ពេល​នេះ កញ្ញា ​សូម​ណែ​នាំ​អ្នក​ឲ្យ​ដឹង​ពី​អាហារ​៣​មុខ ​គួរ​ទទួ​ល​ទាម​ក្រោយ​មក​រដូវ​រួច ​៣​ថ្ងៃ។

១. ផ្លែ​ល្ពៅ

ល្ពៅ ​សម្បូរ​ដោយ​ប្រូតេអ៊ីន និង​ Fiber ​ជា​ច្រើន ​ដែល​សារធាតុ​ទាំង​នេះ​ជួយ​សម្រួល​​ដល់​ការ​ចិញ្ចឹម​រាង​កាយ ​ក្រពះ ជួយ​ជម្រុញ​អេម៉ូក្លូប៊ីន ចរាចរណ៍​ឈាម​ឲ្យ​រត់​ស្រួល​ផង​ដែរ។ ​លើស​ពី​នេះ ​តាម​ការសិក្សា​របស់​សាកលវិទ្យាល័យ Harvard សហរដ្ឋអាមេរិច ​បង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​ផ្លែ​ល្ពៅ​ទៀង​ទាត់ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំ​ងឺ​បេះ​ដូង​បាន​ដល់​ទៅ ​៤០​ %។

​២. ​សណ្តែ​ក​ក្រហម

តាម​ចិន​បុរាណ ​​យល់​ថា​សណ្តែក​ក្រហម​ជា​ឱសថដែល​ជួយ​សម្រួល​ដល់​អរម៉ូន ធ្វើ​ឲ្យ​មុខ​ងារ​តម្រង​នោម​ប្រសើរ​ឡើង បញ្ឈប់​ការ​ហូរ​ឈាម ​ជំនួយ​ឆ្អឹង​ផង​ដែរ។ ​លើស​ពី​នេះ មនុស្ស​ស្រី​ដែល​ញ៉ាំ​សណ្តែក​ក្រហម​ទៀង​ទាត់ ​អាច​បន្សាប​ជាតិ​ពុល​ចេញ​ពី​ក្នុង​ស្បែក និង​ពង្រឹង​សរីរាង្គ​ក្នុង​រាង​កាយ​ផង​ដែរ។

៣. ទឹក​ឃ្មុំ

យោង​តាម​វេជ្ជបណ្ឌិត Zeng Youling អះអាង​ថា ប្រសិន​បើ​មនុស្ស​ស្រី​មាន​ទម្លាប់​ផឹក​ទឹក​ឃ្មុំ​រាល់​ថ្ងៃ ​ពិសេស ​ក្រោយ​៣​ថ្ងៃ​បន្ទាប់​ពី​មក​រដូវ ​វា​​​នឹង​ផ្តល់​ផល​ល្អ​ដល់​​​ការ​បន្សាប​ជាតិ​ពុល​ក្នុង​ស្បូន ​ជួយ​ចិញ្ចឹម​ស្បែក ​ឲ្យ​ភ្លឺ​ថ្លា​ផង​ដែរ។ ​បន្ថែម​ពី​នេះ ​ទឹក​ឃ្មុំ​ក៏​ផ្ទុក​នូវ​ជីវជាតិ​​ជា​ច្រើន ​ដែល​សម្រួល​ការ​រំលាយ​អាហារ ការពារ​ការ​កើត​ឡើង​នៃ​ជំ​ងឺ​រោគ​ស្រ្តី​ផ្សេង​ៗ​ផង​ដែរ៕

ប្រភព៖ Phunutoday   ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម