ដឹងវិធីទាំងនេះ ពេលធ្វើកិច្ចការសាលានៅផ្ទះ លែងធុញហើយមានអារម្មណ៍ថាស្រ្តេសទៀតហើយ

  • 2021-11-15 07:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថារៀនតាមប្រព័ន្ធអនឡាញ ឬរៀនផ្ទាល់នៅសាលា ប្រាកដណាស់ចៀសមិនផុតពីការត្រូវធ្វើការងារសាលានោះទេ។ ទោះបីរៀននៅសាលាមេរៀនច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែត្រូវមានលំហាត់ទុកធ្វើនៅផ្ទះជាចាំបាច់។

ជាការពិត រៀនគ្មានលំហាត់ ដូចយកលុយទៅទិញនំដុតដែលឆៅ ហើយហូបមិនកើតនោះទេ។ រៀនទ្រឹស្តីច្រើន តែមិនបានយកមកអនុវត្ត ក៏មិនមានប្រយោជន៍ដែរ។ ដូច្នេះ ការធ្វើលំហាត់ ឬកិច្ចការផ្ទះ គឺជាអនុវត្តដ៏មានប្រសិទ្ធភាពបំផុត។ ចុះប្រសិនបើមានអារម្មណ៍ស្ត្រេស ពិសេសពេលចាប់កាន់ការងារទាំងនោះធ្វើម្តងៗ តើមានវិធីសាស្ត្រណាដែលជួយបានឬទេ?

ខាងក្រោមនេះគឺជាគន្លឹះងាយៗ ដើម្បីកាត់បន្ថយស្ត្រេសពេលធ្វើកិច្ចការសាលា៖

១. បង្កើតតារាងពេលវេលា

អ្នកត្រូវចេះរៀបចំតារាងពេលវេលាច្បាស់លាស់សម្រាប់ធ្វើកិច្ចការងារផ្ទះទាំងនោះ ការងារផ្ទះច្រើន តែបើអ្នករៀបការងារដែលចាំបាច់ធ្វើមុន និងបន្តបន្ទាប់ ហើយក៏ពុំចាំបាច់ដាក់ច្រើនពេកនោះទេ។

២. ចាប់ផ្តើមធ្វើភ្លាម និងធ្វើកិច្ចការឱ្យបានចប់មុនពេល

កុំទម្លាប់រង់ចាំ ចាប់ផ្តើមធ្វើភ្លាមបន្ទាប់ពីតារាងការងាររបស់អ្នកបានបញ្ចប់ និងព្យាយាមបញ្ចប់កិច្ចការងារទាំងនោះឱ្យបានមុនពេល។

៣. ធ្វើលំហាត់រហូតក្លាយជាទម្លាប់

អ្នកត្រូវធ្វើជារៀងរាល់ថ្ងៃ បញ្ចប់ការងារមួយ ត្រូវបញ្ចូលការងារផ្សេងទៀតចូល កុំទុកឱ្យចន្លោះ ហើយអង្គុយថា គ្មានអ្វីត្រូវធ្វើទាំងដែលមាន តែមិនបានដាក់បញ្ចូលបន្ថែម។ ធ្វើបែបនេះរហូតដល់អ្នកមានអារម្មណ៍ថា មិនចាំបាច់មើលតារាងកិច្ចការផ្ទះនោះទេ ព្រោះអ្នកក៏បានដឹងថា អ្នកនឹងធ្វើកិច្ចការណាមុន ហើយធ្វើវាយ៉ាងណានោះ។

៤. រៀនចំឱ្យមានរបៀបរៀបរយ

សណ្តាប់ធ្នាប់ជារឿងសំខាន់ ដែលបង្កើតបរិយាកាសសិក្សារបស់អ្នកឱ្យកាន់តែល្អ ស្របជាមួយនឹងថាមពលដែលអ្នកមានក្នុងខ្លួន នឹងជំរុញការងាររបស់អ្នកឱ្យកាន់តែប្រសើរថែមទៀត។

៥. សម្រាកបន្តិច ចាំបន្តទៀត

ខួរក្បាលរបស់អ្នក ប្រៀបដូចជាម៉ាស៊ីនដូច្នោះដែរ ប្រសិនបើវាក្តៅ បានន័យថា អ្នកត្រូវពន្លត់វាបន្តិច ហើយចាំបន្តដំណើរទៅមុខទៀត។ ប្រសិនបើអ្នកមានអារម្មណ៍ថា ការងារដែលអ្នកកំពុងធ្វើស្មុគស្មាញខ្លាំង គិតលេងចេញ ផ្អាកសិនទៅ ហើយចេញទៅខាងក្រៅ ដកដង្ហើមចូលវែងៗ ឈប់គិតពីកិច្ចការមួយសន្ទុះ ហើយស្តាប់ចម្រៀង ឬហាត់ប្រាណក៏បាន។

៦. បង្កើតជាសំនួរក្នុងករណីមានចម្ងល់

គ្រូ ជាមនុស្សម្នាក់ដែលចាំត្រួសត្រាយផ្លូវសម្រាប់អ្នក។ អ្នកអាចសួរគ្រូរបស់អ្នក បើក្នុងករណីទៅមុខលែងរួច។ កុំធ្វើដូចទួលភ្នំមួយតែឯង ព្រោះគាត់មិនចិត្តដាច់ដល់ថ្នាក់ឱ្យសិស្សធ្លាក់នោះទេ។ ត្រង់នេះ ក៏ចង់បញ្ជាក់ដែរថា ធ្វើកិច្ចការផ្ទះ អាចសួរពីការណែនាំ មិនមែនទៅសួរចម្លើយពីគ្រូនោះទេ។ មួយទៀត ក៏មិនមែនសួរពេលប្រឡងនោះដែរ។

៧. គេងឱ្យបានគ្រប់គ្រាន់

នេះជារឿងសំខាន់ខ្លាំងតែម្តង អ្នកគួរគេងយ៉ាងហោចណាស់ក៏ ៧ទៅ៨ម៉ោងដែរ នៅពេលយប់។ បើមិនដូច្នោះទេ ព្រឹកឡើងគ្មានធ្វើអ្វីចេញទេ អង្គុយតែស្ងាបហ្នឹង ស្តេចកាហ្វេទៀតក៏ជួយអត់បានដែរ។ ចឹងហើយការសម្រាក ឬគេងឱ្យបានគ្រប់ម៉ោងជារឿងសំខាន់ខ្លាំងណាស់។

ប្រភព ៖ oxfordlearning