សុទ្ធតែស្រីស្អាត! មកមើលបណ្ដុំរូបសម្រស់របស់ Miss Universe Cam​​bodia​​​​​​2021 ស្អាតមិនចាញ់គ្នា

  • 2021-10-22 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីប្រកួតបវរកញ្ញាដ៏អស្ចារ្យកម្ពុជា Miss Grand Cambodia បានឈានចូលរដូវកាលថ្មីទៀតហើយ។ សម្រាប់ឆ្នាំ២០២១នេះបវរកញ្ញាគ្រប់រូបសុទ្ធតែមានសមត្ថភាពពិសេសរាងៗខ្លួន បើនិយាយពីសម្រស់វិញស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានគ្នានោះទេ។

កាលប្រកួត Miss Universe Cambodia ២០២០ បានបញ្ចាប់ទៅមិនប៉ុន្មានខែផង ឥឡូវនេះ MUC ២០២១ បានចាប់ផ្ដើមដំណើរការប្រកួត ២០២១ ជាថ្មីទៀតហើយ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺបវរកញ្ញាឆ្នាំនេះពោរពេញទៅដោយសមត្ថភាពខ្លាំងៗរាងខ្លួន ហើយបើក្រឡេកទៅមើលសម្រស់បេក្ខនារីវិញ ស្អាតលេចធ្លោជឿជាក់ខ្លាំងតែម្ដងជាមួយភាពទាក់ទាញរបស់បវរកញ្ញាគ្រប់រូប។

យ៉ាងណាមិញដំណើរកាប្រកួត Miss Universe Cambodia ២០២១ បានឈានចូលការប្រកួតបឋម បង្ហាញឈុតតំណាងជាតិ ឈុតរាត្រីសមោសរ និងឈុតហែលទឹក កាលយប់ថ្ងៃព្រហស្បត្តិ៍ ម្សិលនេះ។

ទន្ទឹមនឹងនេះគណៈកម្មាការនៅក្នុងរាត្រីនេះមានការចូលរួមដល់ទៅ៧រូបរួមមាន Miss Universe Cambodia ២០១៨ និង២០១៩ គឺកញ្ញា រឿន ណាត, កញ្ញា សំណាង អេលីណា ,Miss Earth Cambodia 2019 ថោង ម៉ាឡា ,Miss Tourism Southeast Asia Ambassador Cambodia ២០១៥ ផាន់ ផាត់ណា និងវត្តមានគណៈកម្មាការពិសេស ៣រូបទៀត៕

មើលរូបភាពខាងក្រោម៖

អត្ថបទ៖ PAV SREY PICH