ប្រកាសបន្ទាន់ដល់ពលរដ្ឋទាំង ១០សង្កាត់ក្នុងខណ្ឌដង្កោ សូមប្រុងខ្លួនទុកមុន ពេលនេះស្ទឹងព្រែកត្នោតកំពុងហក់ឡើងខ្លាំងហើយ

  • 2021-10-25 05:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខណ្ឌដង្កោ នាថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១នេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាប់សណ្ដស្នឹងព្រែកត្នោត ដែលក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ឱ្យបានជ្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកំពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

រូបចាស់

ដួច្នេះដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់ បង់សម្ភារ និងអាយុជីវិត។ យ៉ាងណា រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុក ដាក់ខ្ពស់បំផុត នួវស្ថានភាពទឹក ដើម្បីជម្រាបជួនប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់ ៕