តាមពិត អាវប៉ោងស្មា មានប្រវត្តិជាម៉ូតអាវដ៏ល្បី និងពេញនិយមនៅទ្វីបមួយនេះតាំងពីយូរលង់ណាស់មកហើយ

  • 2021-10-25 07:26:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាវប៉ោងស្មា ត្រូវបានគេចាត់ទុកជាម៉ូតសម្លៀកបំពាក់ដ៏ពេញនិយមមួយបែបរបស់ស្រ្តីនៅតាមបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប។ នៅក្នុងកំឡុងឆ្នាំ ១៨០០ នារីជនជាតិអឺរ៉ុប ចាប់ផ្តើមលេងម៉ូតសម្លៀកបំពាក់ ហើយអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរមួយរំពេច។

ក្នុងសត្សវត្សន៍ទី ១៩ ម៉ូតអាវប៉ោងស្មា នៅមានលក្ខណៈមើលទៅសាមញ្ញនៅឡើយ ដោយស្រ្តីនៅតែពាក់អាវប្រភេទនេះ ជាអាវដៃវែង។ ពេលវេលាចេះតែដើរទៅមុខ ឈានចូលក្នុងសត្សវត្សន៍ទី ២០ អាវប៉ោងស្មារ​ បានក្លាយជាម៉ូតដ៏ពេញនិយមនៅក្នុងវិស័យ fashion។

បើយើងក្រឡេកទៅលើនៅក្នុងប្រទេសអង់គ្លេស ឯណោះវិញ​ ជាទីស្ថានដែលប្រជាជនរបស់គេ ចូលចិត្តលេងម៉ូតសម្លៀកបំពាក់បំផុត ក៏មានការពេញនិយមខ្លាំងនូវម៉ូតអាវប៉ោងស្មានេះផងដែរ។ ឃើញថានៅក្នុងសករាជរបស់ព្រះនាងម្ចាស់ Victoria អង់គ្លេស អាវប៉ោងស្មា ត្រូវបានរចនាឡើងមកប្រកបដោយភាពច្នៃប្រឌិត និងពាក់លើដងខ្លួនរបស់មនុស្សស្រី មានភាពទាក់ទាញខ្លាំង ជាពិសេសស្រ្តីដែលមានរាងស្អាតស្រាប់។

នៅក្នុងម៉ូតសម័យបច្ចុប្បន្ន អាវប៉ោងស្មា ត្រូវបានអ្នករចនាម៉ូតល្បីៗ ច្នៃចេញជាម៉ូតផ្សេងៗគ្នា តាមតម្លៃ និង ប្រភេទសាច់ក្រណាត់ដែលបានប្រើប្រាស់។ នៅក្នុងប្រទេសកម្ពុជាយើង អាវប៉ោងស្មាជាប្រភេទអាវប្រពៃណីដែលខ្មែរ យើងទទួលឥទ្ធិពលពីបស្ចឹមប្រទេសក្នុងកំឡុងសម័យអាណានិគមនិយមបារាំង រហូតមកដល់សម័យសង្គមរាស្រ្តនិយម។

អាវប៉ោងស្មា នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេប្រើប្រាស់យ៉ាងទូលាយក្នុងរង្វង់ប្រពៃណីក៏ដូចជាការស្លៀកពាក់ទូទៅរហូតមកដល់បច្ចុប្បន្ន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏ល្បីប្រចាំប្រទេសកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា បានពាក់អាវប៉ោងស្មា តំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋកម្ពុជា គ្រប់ស្រទាប់វណ្ណៈ នៅទូទាំងប្រទេស និងនៅឯនាយសមុទ្រថែមទៀតផង៕

ប្រភព៖ google   ប្រែសម្រួល ៖ សង្ហា