CAMSOC ព្រឹកមិញ​ប្រជុំ​លើ​៣ចំណុច​ធំៗ​ ការ​ទទួល​ទង់​ស៊ីហ្គេម​ ការ​ត្រៀម​ទៅ​ស៊ីហ្គេម​ វៀតណាម​...

  • 2021-10-26 06:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រជុំ​ប្រចាំ​សប្ដាហ៍​ព្រឹកមិញ​នេះ​របស់​​ CAMSOC​ គឺ​លើ​៣ចំណុច​ធំៗ​រួម​មាន​ ការ​ត្រៀម​ខ្លួន​ទទួល​ទង់​ស៊ីហ្គេម​ ការ​ពង្រឹង​សហព័ន្ធ​ត្រៀម​ប្រកួត​ស៊ីហ្គេម​ នៅ​វៀតណាម​ និង​ការ​ត្រៀម​សម្ពោធ​កីឡដ្ឋាន​មរតកតេជោ។​

ឯកឧត្ដម​ ថោង​ ខុន​

តំណាង​ CAMSOC​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ការ​ដឹកនាំ​កិច្ចប្រជុំ​របស់​ឯកឧត្ដម​ ថោង​ ខុន​ ទី១ គឺ​តាមដាន​ត្រួត​ពិនិត្យ​លើ​រឿង​ការ​ត្រៀម​អ្វី​ខ្លះ​ និង​ការ​ហាត់​សម​ដើម្បី​សម្ដែង​ក្នុង​ពេល​ទៅ​ទទួល​ទង់​ស៊ីហ្គេម​ពី​វៀតណាម។​ ទី២​ បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ដល់​សហព័ន្ធ​កីឡា​ជាតិ​ដែល​ត្រូវ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ វៀតណាម​ ព្រោះ​ពេល​នេះ​ខាង​ម្ចាស់​ផ្ទះ​បាន​ប្រាប់​ច្បាស់​ហើយ​ថា​នឹង​ធ្វើ​ ដូច្នេះ​ត្រូវ​រៀបចំ​ក្នុង​ការ​ចូលរួម។​ ទី៣​ គឺ​ការ​ពិនិត្យ​គិតគូរ​លំអិត​អំពី​ការ​ត្រៀម​ធ្វើ​អ្វី​ខ្លះ​ ឬ​ដាក់​បញ្ចូល​អ្វី​ដែល​សំខាន់​ៗ​ដើម្បី​ឲ្យ​វា​សក្ដិសម​ចំពោះ​ភាព​អស្ចារ្យ​នៃ​ពហុ​កីឡដ្ឋាន​មរកត​តេជោនេះ។​

រូបភាពប្រជុំពិមុន

បញ្ជាក់​ដែរ​ថា​ រៀងរាល់​ថ្ងៃ​អង្គារ​គឺ​គណៈកម្មការ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ តែងតែ​ប្រជុំ​ត្រួត​ពិនិត្យ​អំពី​វឌ្ឍនភាព​ការងារ​ផ្សេងៗ​ជា​មួយ​ប្រធាន​គណៈកម្មការ​និមួយៗ​របស់​ CAMSOC។​ កិច្ចប្រជុំ​នេះ​គឺ​ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​អចិន្ត្រៃយ៍​ និង​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម