Oliva Kong សម្រាំងម៉ូដពិសេសពីធម្មជាតិពិតៗ ដើរបង្ហាញយ៉ាងឥតខ្ចោះក្នុងរដូវការSpring &Summer

  • 2021-10-27 03:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃ២៦ តុលានេះ នៅសណ្ឋាគារ Raffles Hotel Le Royal ភ្នំពេញបានប្រារព្ធកម្មវិធីដើរម៉ូដ បើកបង្ហាញម៉ូដសំលៀកបំពាក់យ៉ាងអស្ចារ្យ ក្រោមស្នាដៃអ្នកច្នៃម៉ូដជំនាញ Oliva Kong ដែលមានការចូលរួមគគ្រឹកគ្រេងពីសំណាក់សិល្បករសិល្បការនីល្បីឈ្មោះដូចជាកញ្ញា ឡូរ៉ាម៉ម លោក វណ្ណថាន់ កីឡាការនីហែលទឹក ហែម ថុនវិទីនី ព្រមទាំងតារាម៉ូដែលច្រើនរូបទៀត។

នៅក្នុងកម្មវិធីដើរម៉ូដ Queen Victoria Spring &Summer នេះបានបើកបង្ហាញសំលៀកបំពាក់ប្រណិតៗរហូតដល់ទៅ២៩ឈុត និងចែកចេញជាចេញជា២វគ្គពោលគឺ១៤ឈុតក្នុងវគ្គទី១មានឈ្មោះ ថា “អំណាចស្ត្រី” តារាម៉ូដែលស្លៀកក្បិន ជាមួយនឹងស្បែកជើងកែងចោតខ្ពស់បង្ហាញពីភាពអស្ចារ្យ របស់ស្ត្រី និង១៥ឈុតនៃវគ្គទី២មានឈ្មោះថា “ភាពស្រស់ស្អាតរបស់ស្រ្តី” ដែលច្បិចចេញពីធម្មជាតិ ពិតនៅក្នុងទឹក ច្នៃឡើងក្រោមស្នាដៃអ្នកជំនាញយ៉ាងផ្ចិតផ្ចង់ប្រណិតថ្លៃថ្នូរ

ទន្ទឹមនឹងនេះ Oliva Kong បានបញ្ជាក់ថាគ្រប់ម៉ូដទាំងអស់សុទ្ធច្នៃឡើងពីក្រណាត់ល្អៗ រួមទាំងត្បូង ប្រណិតជាច្រើនគ្រាប់ទើប Oliva Kong ចំណាយថវិកាជិត១ម៉ឺនដុល្លារក្នុងការចំណាយមួយ Showនេះ។

ដោយឡែកសម្រាប់សំលៀកបំពាក់ទាំង២៩ឈុតនេះម៉ូដខ្លះ អាចចំណាយពេលដាច់យប់រហូត ដល់ទៅកន្លះខែ ឬមួយខែឯណោះ ទើបរួចរាល់ ហើយម៉ូដខ្លះក៏មានភាពងាយស្រួលធ្វើបានរហ័សផងដែរ ពោលត្រឹមរយៈពេលមួយយប់ Oliva Kong អាចច្នៃបាន៦ឈុតឯណោះ។

យ៉ាងណាមិញក្នុងការច្នៃម៉ូដ Queen Victoria Spring &Summer នេះឡើង Oliva Kong បង្ហាញពី គោលបំណងធំបំផុតនោះគឺចង់បង្ហាញទៅកាន់បរទេសថា “កូនខ្មែរអាចធ្វើបាន” ហើយលោកចង់ឱ្យបង ប្អូនប្រជាពលរដ្ឋកម្ពុជាចូលរួមគាំទ្រស្នាដៃក្នុងស្រុក ដើម្បីឱ្យវិស័យ Fashion កម្ពុជាកាន់តែរីកចម្រើនអាចឈានជើងលើឆាកអន្តរជាតិ៕

មើលរូបខាងក្រោម៖

អត្ថបទ៖ PAV SREY PICH

អត្ថបទថ្មី