មិនធម្មតា ! ម្កុដពេជ្ររបស់MUC ២០២០និង២០២១ តម្លៃកប់ពពក មានក្បាច់ផ្ការំដួល ជាងមកពីប្រទេស អុីតាលី

  • 2021-10-27 05:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្កុដពេជ្ររបស់ MISS UNIVER CAMBODIA សំរាប់ឆ្នាំ ២០២០ និង ២០២១ មានតម្លៃម៉ឺនដុល្លា ដែលបានការឧបត្ថម្ភដោយ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ រហូតធ្វើឲ្យមហាជនលាន់មាត់គ្រប់គ្នា ។

នៅមុននេះបន្តិច ហ្វេសប៊ុកផេកផ្លូវការរបស់ Beauty Pageant Reviewer បានបង្ហាញពីតម្លៃរបស់ម្កុដពេជ្រ MISS UNIVER CAMBODIA សំរាប់ឆ្នាំ ២០២០ និង ២០២១ដែលបានឧបត្ថម្ភដោយ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ។ សម្រាប់ម្កុដដែលមានតម្លៃថ្លៃនេះ គឺបានរចនាឡើងពីត្បូងពេជ្ររតនៈគីរីពណ៌ខៀវកណ្តាល ចំនួនជាង50ការ៉ាត់ ដែលមានតម្លៃជាង 12500$ និងជុំវិញត្បូងឡោមដោយពេជ្រធម្មជាតិ ប៊ែលសុិច រាប់រយគ្រាប់ និងត្បូងមានតម្លៃ មាសនិងប្រាក់ ទម្ងន់ជិតកន្លះគីឡូ ស្មើនិង ៣០០g ដែលសរុបម្កុដមួយនេះចំណាយ អស់២២៥០០ដុល្លា ប្រើរយៈពេល៣ខែ ដែលគំនិតច្នៃប្រឌិតយកតាមក្បាច់ផ្ការំដួល ដែលធ្វើដោយជាងមកពីប្រទេស អុីតាលី ។

ចំពោះម្កុដពេជ្រនេះ ធ្វើឡើងដើម្បីចង់ឲ្យបរទេសស្គាល់ម្កុដពេជ្ររបស់ខ្មែរក៏មានតម្លៃថ្លៃដែរ ដើម្បីចួលរូមលើកស្តួយវិស័យសិល្បៈ និងទេសចរណ៏ តាមរយៈការទៅប្រកួតបរវកញ្ញាពិភពលោក។

គួរបញ្ជាក់ផងដែរថា បើ MISS UNIVER CAMBODIA ទៅប្រកួតនៅបរទេស ជាប់ត្រឹម Top ១០ ឬ Top ៥ លោក និង ឧបត្ថម្ភថវិការ ចំនួន ៥០០០$ និងចិញ្ចៀនពេជ្រ ១វង់ទៀត តម្លៃជិត ១មុឺនដុលារ បន្ថែមទៀត ពីម្ចាស់ហាងពេជ្រលោក ចិន សំណាង ៕

អត្ថបទ៖ Tep Sovannmoly